West Ham ចង់ខ្ចីជើងខ្សែបម្រើ Ruben Loftus-Cheek របស់ក្លឹប Chelsea

          គ្រូបង្វឹកក្លឹប​ West Ham លោក Manuel Pellegrini ចង់ខ្ចីជើងខ្សែបម្រើ​ក្លឹប Chelsea និងជា​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Ruben Loftus-Cheek ​នៅរដូវកាល​ទិញដូរ​ខែ​មករាដើម្បី​ពង្រឹង​ក្រុម។

ប៉ុន្តែគ្រូបង្វឹកក្រុម Chelsea លោក Maurizio Sarri បាន​បដិសេធ​សំណើ​ខ្ចីជើង​របស់​ក្លឹប West Ham នេះ។ លោក​ Sarri បាន​ច្រាន​ចោល​សំណើ​ខ្ចីជើង​កីឡាករ​វ័យ​២២​ឆ្នាំ​នៅ​រដូវ​កាល​នេះ បើទោះបីជា​ Ruben ទើបតែចាប់ផ្តើម​បានបីប្រកួតរហូតមក​ទល់ពេល​នេះក៏ដោយ

          ក្រោយ​ពី​លេងក្នុង​កិច្ច​សន្យា​ខ្ចីជើង​ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte កាល​ពី​រដូវកាល​មុន​​ Ruben បាន​បង្ហាញ​មុខ​សម្រាប់​ក្រុម Crystal Palace គឺគ្រប់គ្រាន់នឹងធ្វើ​ឲ្យ​លោក Gareth Southgate កោះ​ហៅ​កីឡាកររូបនេះ​មក​កាន់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ការ​ប្រកួត​វើល​ខាប់។

          ទោះបីជា​យ៉ាងណា បន្ទាប់លេងបាន​៤លើក​នៅវើលខាប់ក្នុង​ប្រទេសរុស្ស៊ី​ Ruben បាន​បង្ហាញ​មុខ​ត្រឹម​តែ​៣លើកប៉ុណ្ណោះ​នៅ​ក្របខណ្ឌ PL ​នៅ​រដូវកាល​នេះ៕

adverise with khmeread