លោក Mauricio Pochettino: ក្រុម Spurs អាចនឹងជាប់ទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ CL

          លោក Mauricio Pochettino អះអាងថា ក្រុម​ Spurs របស់លោកអាចនឹងបន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ CL បន្ទាប់ពី​ទទួលបានជ័យជំនះក្នុងការ​ប្រកួត​ជាមួយ​ក្រុម PSV Eindhoven ។​

          ខ្សែប្រយុទ្ធ Harry Kane រកបាន​២គ្រាប់​ ខណៈ​ពេល​ក្រុម Spurs បាន​វាយ​បក​យក​ឈ្នះ​​២-១​ នៅ​នាទី​ចុងក្រោយ​។ ពួកគេទទួលបាន៤ពិន្ទុឆ្លងកាត់៤ប្រកួតនៅក្នុងពូល B ហើយពួកគេនឹងជួបប្រកួតជាមួយក្រុម Inter Milan នៅពហុកីឡាដ្ឋាន Wembley​ ។​

លោក Pochettino និយាយថា “យើងត្រូវលេងពីរប្រកួតទៀត។ ប្រសិនបើយើងយក​ឈ្នះ​ក្រុម Inter Milan យើង​នឹងមាន​៧ពិន្ទុ​ដូចគ្នា​ហើយ​សល់​១ប្រកួត​ក្នុង​ដៃ​។ យើង​នឹង​ទៅ​ទឹកដីរបស់​ Barcelona ហើយ​ព្យាយាម​យក​ឈ្នះ​ការ​ប្រកួត”។

          អ្នកចាត់ការរូបនេះបន្តថា “យើងនៅ​មាន​ជំនឿ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម។ យើង​ត្រូវ​តែ​ផ្តោត​ការ​យក​ចិត្តទុកដាក់នៅ​ថ្ងៃសៅរ៍​នេះ ប៉ុន្តែ​នៅក្របខណ្ឌ​ CL យើង​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការប្រកួត​ជាមួយ​ក្រុម Inter Milan ។

          លោក Pochettino ក៏បាន​កោត​សរសើរ​​កីឡាកររបស់ក្រុម Spurs​ បន្ទាប់ពី​ពួកគេ​ត្រូវ​លេង៤​ប្រកួត​ក្នុង​រយៈ​ពេល​តែ៩ថ្ងៃ៕

adverise with khmeread