នៅពេលសត្វល្អិតចូលត្រចៀក គួរធ្វើបែបណាដើម្បីឱ្យវាចេញមកក្រៅវិញ?

របស់មួយដែលជាប់ក្នុងត្រចៀក គឺជាបញ្ហាមួយដែលកើតឡើងញឹកញាប់លើក្មេងៗ។ វត្ថុទាំងនោះអាចជាសត្វល្អិត ដែលអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន។ មនុស្សពេញវ័យ គឺងាយនឹងដឹងថាវាជាសត្វល្អិត ប្រសិនបើមានអ្វីមួយចូលក្នុងត្រចៀក ប៉ុន្ដែសម្រាប់ក្មេងៗ គឺមិនដូច្នេះឡើយ។

យោងតាមវេបសាយ Medicine Net សត្វល្អិត ដែលវៀរ ឬហោះចូលក្នុងត្រចៀក​ អាចនឹងបង្កគ្រោះថ្នាក់ ដោយសារតែវាកម្រើក និងសំឡេងរបស់វាធ្វើឱ្យថ្លង់ត្រចៀក និងឈឺចាប់។

ដើម្បីយកសត្វល្អិតទាំងនោះចេញពីត្រចៀក អ្នកមិនត្រូវយកវត្ថុរឹងរុក ឆ្កឹះឆ្កៀលនោះទេ អ្នកត្រូវរកប្រេងធម្មជាតិ ប្រេងអូលីវ ឬប្រេងកូនក្មេងបន្តក់ចូលក្នុងត្រចៀកក្មេង ធ្វើដូច្នេះសត្វល្អិតនឹងថប់ដង្ហើមងាប់ ហើយវានឹងអណ្ដែតឡើងមកលើប្រេង។ ហើយចំពោះការបន្តក់ ត្រូវផ្អៀងក្បាល ដើម្បីឱ្យប្រេងស្ថិតក្នុងប្រហោងត្រចៀក។

យោងតាមវេបសាយ Hub Pages អាល់កុលក៏ត្រូវបានគេប្រើដើម្បីទាញយកសត្វល្អិតចេញពីត្រចៀកដែរ។ អ្នកគ្រាន់តែយកសំឡីជ្រលក់អាល់កុល និងច្របាច់វាទៅក្នុងត្រចៀក។ យ៉ាងណាមិញ ការប្រើអាល់កុលអាចចុក និងឈឺចាប់បាន។ បន្ថែមពីនោះ ក្លិនអាល់កុលអាចដាក់សម្ពាធទៅលើសត្វល្អិតដើម្បីឱ្យវាចេញមកក្រៅ ហើយវាអាចសម្លាប់មេរោគក្នុងត្រចៀកផងដែរ។

ក្រៅពីនោះ អ្នកត្រូវប្រាកដថា មិនត្រូវប្រើឧបករណ៍ផ្សេងៗ រុកត្រចៀកនោះទេ ព្រោះត្រចៀកមានភាពផុយស្រួយណាស់។ ហើយការប្រើឧបករណ៍នានា ដោយមិនជំនាញច្បាស់លាស់ អាចនាំឱ្យថ្លង់ ខូចក្រដាសត្រចៀក និងការស្ដាប់មិនមានតុល្យភាព៕

adverise with khmeread

អ្នកនឹងចូលចិត្ត