តោះមកមើលពីរបៀបគណនាសាមញ្ញៗ ដើម្បីដឹងថាតើអ្នកលើសទម្ងន់ ឬ ធាត់

"លើសទម្ងន់" និង "ធាត់" ជាពាក្យទូទៅ ដែលគេនិយមប្រើជំនួសគ្នាទៅវិញទៅមក។ ទោះយ៉ាងណា ខណៈដែលពាក្យទាំងពីរសំដៅទៅលើទម្ងន់ច្រើនជាងធម្មតានោះ មានពាក្យមួយគឺមិនមានអត្ថន័យដូចពាក្យមួយទៀតនោះទេ។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីភាពខុសគ្នាសំខាន់ៗបំផុតរវាងពាក្យទាំង២ក៏ដូចជាចំណុចសំខាន់មួយទៀត គឺ ការគណនាសន្ទស្សន៍ BMI របស់អ្នក។ 

សន្ទស្សន៍ BMI គឺជាឧករណ៍វាស់មួយដែលគេប្រើដើម្បីកំណត់ថាតើបុគ្គលម្នាក់លើសទម្ងន់ ឬ ធាត់។ លទ្ធផលសន្ទស្សន៍ BMI គឺបានមកពីទម្ងន់និងកម្ពស់របស់មនុស្សម្នាក់។ សូមកត់ចំណាំ នៅពេលគណនាសន្ទស្សន៍ BMI ទម្ងន់របស់អ្នកត្រូវគិតជាគីឡូក្រាម និងកម្ពស់របស់អ្នកត្រូវគិតជាម៉ែត្រ។ 

នេះជារូបមន្តក្នុងការគណនាសន្ទស្សន៍ BMI ៖
- គុណកម្ពស់របស់អ្នក (គិតជាម៉ែត្រ) នឹង ២។  
- ចែកទម្ងន់របស់អ្នក (គិតជាគីឡូក្រាម) ជាមួយលទ្ធផលដែលចែកចេញពីកម្ពស់របស់អ្នក។ 

ឧទាហរណ៍៖ ស្ត្រីម្នាក់មានកម្ពស់ ១,៧០ ម៉ែត្រ និងមានទម្ងន់ ៦៥,៧ គីឡូក្រាម។ ដើម្បីគណនាសន្ទស្សន៍ BMI នាងត្រូវតែគុណកម្ពស់ជាមួយនឹង ២ (១,៧០X២) ដែលនាំឱ្យលទ្ធផលស្មើ ៣,៤ ។ បន្ទាប់មកយកទម្ងន់របស់នាង (៦៥,៧) ចែកនឹងលទ្ធផលគណនារួចអំបាញ់មិញ (៣,៤) ហើយលទ្ធផលចុងក្រោយគឺ ១៩,៣២ (៦៥,៧ ៖ ៣,៤=១៩,៣២) ដែលជាលទ្ធផលនៃសន្ទស្សន៍ BMI របស់ស្ត្រីម្នាក់នេះ។ 

នេះជារបៀបគណនាសន្ទស្សន៍ BMI យ៉ាងសាមញ្ញនិងងាយបំផុត។ យោងតាមក្រុមអ្នកជំនាញផ្នែកសុខភាពបានឱ្យដឹងថា សន្ទស្សន៍ BMI រវាង ១៨,៥ និង ២៤,៩ គឺស្ថិតក្នុងកម្រិតធម្មតានិងសុខភាពល្អ។ ប្រសិនបើវាមានចំនួន ២៥,០ និង ២៩,៩ នោះមានន័យថា មនុស្សម្នាក់នោះលើសទម្ងន់។ បុគ្គលម្នាក់នឹងត្រូវចាត់ទុកថាធាត់ ប្រសិនបើគាត់ឬនាងមានសន្ទស្សន៍ BMI ៣០ ឬ លើសពីនេះ។ 

ដូចដែលអ្នកបានឃើញហើយ មនុស្សធាត់គឺមានសន្ទស្សន៍ BMI ខ្ពស់ជាងមនុស្សលើសទម្ងន់។ ដូច្នេះសង្ឃឹមថា លោកអ្នកយល់អំពីចំណុចងាយៗដូចរៀបរាប់ទាំងអស់នេះ និងព្យាយាមរក្សាទម្ងន់ឱ្យស្ថិតក្នុងសន្ទស្សន៍ល្អដល់សុខភាពរបស់លោកអ្នក៕  

adverise with khmeread

អ្នកនឹងចូលចិត្ត