បុគ្គលិកយន្តហោះ ៦ នាក់ធ្វើជាដេកលើឥដ្ឋរួចបង្ហោះលើបណ្តាញសង្គម ត្រូវក្រុមហ៊ុនអេស្ប៉ាញបណ្តេញចេញខ្ទេច ព្រោះធ្វើឱ្យខូចមុខមាត់ក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍និយាយថា អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Ryanair ចំនួន ៦ នាក់ ដែលថតរូបភាពដេកលើឥដ្ឋនៅព្រលានយន្តហោះមួយរបស់អេស្ប៉ាញកាលពីខែមុន ត្រូវបានគេបណ្ដេញចេញ។

រូបភាពដែលក្រុមហ៊ុន Ryanair និយាយថាការរៀបចំនោះ គឺត្រូវបានគេចែករំលែកពេញអនឡាញ។ ហើយសហជីពព័រទុយហ្គាល់មួយដែលតំណាងឱ្យក្រុមអ្នកធ្វើការផ្នែកអាកាសចរណ៍ទាំងនោះបានរិះគន់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ryanair បាននិយាយថា បុគ្គលិកត្រូវបានបណ្តេញចេញដោយសារកំហុសឆ្គងដ៏ធ្ងន់ធ្ងរនេះ ដែលធ្វើឱ្យខូចមុខមាត់របស់ក្រុមហ៊ុន៕


 

adverise with khmeread