ប្រិយមិត្ត Liverpool ខ្មាស់គេងងឹតមុខ ពេលដឹងថា អ្នកស៊ុតចូលខ្លួន ២ គ្រាប់ក្នុង Champions League គឺជាជាងភ្លើងនិងជាអ្នកលក់គ្រឿងទេស

ការប្រកួតក្របខ័ណ្ឌ Champions League គឺជាកន្លែងបង្ហាញកម្លាំងដ៏ខ្លាំងក្លាបំផុតរបស់បាល់ទាត់អឺរ៉ុប ជាមួយក្រុមធំៗជាច្រើនបានប្រើប្រាស់ក្របខ័ណ្ឌនេះដើម្បីបង្ហាញពីភាពមានស្តុកស្តម្ភរបស់ខ្លួន។

ប៉ុន្តែ Liverpool បានទទួលមេរៀនមួយកាលពីព្រឹកទៀបភ្លឺថ្ងៃពុធ គឺថាលុយមិនអាចធានាឱ្យទទួលបានភាពជោគជ័យរហូតនោះទេ។

ខណៈពេលដែលក្រុមហង្សក្រហមរងបរាជ័យក្រោមថ្វីដៃរបស់ក្រុមសែប៊ី Red Star Belgrade ក្នុងលទ្ធផល ២ទល់នឹង០ បុរសម្នាក់ដែលមានតម្លៃខ្លួន ៣០ ម៉ឺនអឺរ៉ូ (៤៧៤.០០០ ដុល្លារអាមេរិក) គឺជាកីឡាករដែលបានសម្លាប់ក្រុមហង្សក្រហម។ Milan Pavkov បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកសែប៊ីនេះពីក្លឹប Radnicki កាលពីខែមករាឆ្នាំ ២០១៧ មុនពេលត្រូវបានបញ្ជូនឱ្យខ្ចីជើងពីក្លឹបចាស់របស់គាត់។

ហើយនៅក្នុងការចាប់ផ្តើមក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ខ្លួន Milan Pavkov បានបង្ហាញថាខ្លួនគាត់គឺមានតម្លៃគ្រប់សេនដែលបានចំណាយមកលើគាត់។ Milan Pavkov បានតែតបាល់គ្រាប់ទី ១ និងអូសស៊ុតគ្រាប់ទីពីរពីចម្ងាយទៅលើអ្នកចាំទីថ្លៃបំផុតរបស់ក្រុមហង្សក្រហម Alisson ។

ហើយការយកជ័យជម្នះឱ្យក្រុម Red Star Belgrade ទៅលើក្រុម Liverpool បានក្លាយជាចំណាប់អារម្មណ៍មួយទៅលើសមត្ថភាព និងតម្លៃខ្លួនរបស់គាត់។

ហើយការពិតមួយរបស់កីឡាករ Milan Pavkov ដែលរកគ្រាប់ឱ្យក្រុម Red Star Belgrade យកឈ្នះ Liverpool គឺនឹងធ្វើឱ្យអ្នកចំហមាត់ នឹកស្មានមិនដល់ជាមិនខាន។

Milan Pavkov គឺមានការងារក្រៅម៉ោងជាជាងអគ្គិសនី ហើយគាត់ក៏ជាបុគ្គលិកម្នាក់នៅហាងលក់គ្រឿងទេសរបស់ឪពុករបស់គាត់ផងដែរ។ ដើមឡើយ គាត់ត្រូវបានក្លឹបបាល់ទាត់ទិញគាត់ក្នុងតម្លៃត្រឹមតែ ៣ ពាន់ផោនប៉ុណ្ណោះ។ ហើយគាត់បានស៊ុតបញ្ចូលទី ២ គ្រាប់ទៅលើអ្នកចាំទី ដែលមានតម្លៃខ្លួនរហូតដល់ទៅ ៧២ លានផោន ខណៈដែលកីឡាករឆ្នើមៗរបស់ហង្សក្រហមរួមមាន Mohamed Salah, Daniel Sturridge, Sadio Mane និង Roberto Firmino រកមិនបានមួយគ្រាប់កាលពីព្រឹកថ្ងៃពុធនោះ៕
 

adverise with khmeread