adverise with khmeread 1

​ក្រុម​អ្នកគាំទ្រ​បិសាច​ជឿថា Man Utd នឹង​ធាក់ Arsenal និង Man City ដើម្បី​ឡើងទៅ​លេខ​បួន​

​មួយ​រំពេច​សោះ ប្រិយមិត្ត Manchester United មាន​សុទិដ្ឋិនិយម​ចំពោះ​ពួកគេ​ភ្លែត​ថា​អាច​ដណ្តើមបាន​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ ខណៈដែល​ក្រុម​នេះ​ពុំដែល​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​ប្រជែង​ពាន​នោះទេ ចាប់តាំងពី​លោក Louis van Gaal ចូល​ដឹកនាំ​ក្នុង​ឆ្នាំ ២០១៤ រួចមក​។​

​គ្រាប់​បាល់​ក្នុង​នាទី​ទី ៨៣ របស់ Juan Mata ធ្វើ​ឲ្យ​បិសាច​ក្រហម​យកឈ្នះ Watford ក្នុង​លទ្ធផល ១-០ យ៉ាង​សុខ​ស្រួល​កាលពី​យប់​ម្សិលមិញ និង​បានធ្វើ​ឲ្យ​មាន​ក្តីសង្ឃឹម​កាន់តែខ្លាំង​នៅ​ទឹកដី Old Trafford​។​

​ឥឡូវ ក្រុម​លោក Van Gaal ចូលរួម​ជាមួយ Manchester City នៅ​ចំណាត់ថ្នាក់​ទី​បួន​ដោយមាន ពិន្ទុ ៤៧ ស្មើគ្នា និង​មាន​បួន​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កាំភ្លើង​ធំ ដែល​ទើបតែ​ចាញ់ Swansea នៅ​ទឹកដី​ខ្លួន​។​

​សម្រែក​ហៅ "​លោក Van Gaal អើយ​ចាក​ចេញទៅ​" បាន​បាត់​ខ្លួន​មួយ​រំពេច ហើយ​ក្រុម​បិសាច​ក្រហម​ពិតជា​អាច​បញ្ចប់​រដូវ​កាល​នេះ​ក្នុង​លំដាប់​កំពូល​ទាំង​បួន​ដើម្បី​បាន​លេង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់