បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណចងកសម្លាប់ខ្លួនមាត់​លូ

​ភ្នំពេញ ៖ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានចងកសម្លាប់ខ្លួន​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​មាត់​លូ​មួយកន្លែង នៅតាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ ស្ថិតក្នុង​ភូមិ​ពង​ពាយ សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌ​ឫ​ស្សី​កែវ។ 

​សមត្ថកិច្ចនិយាយថា បុរស​ដែលចងកសម្លាប់ខ្លួនមានអាយុប្រហែល​ជាង៤០ឆ្នាំ​ ត្រូវបាន​អ្នករត់​ហាត់ប្រាណ​តាមផ្លូវ​ប្រទះឃើញ​ចង.ក​សម្លាប់​ជាប់​នឹង​បង្កាន់ដៃ​លូ ដោយ​មិនដឹង​មូលហេតុ។

​បើតាមបុរស​ម្នាក់​ឈ្មោះ ភើ​ត ប៊ុន​ធុន អាយុ៥៩ឆ្នាំ ជា​សន្តិសុខ​ដែល​យាមកាម​នៅ​ច្រកចូល​បុរី​អង្គរ​ភ្នំពេញបាន​ឱ្យដឹងថា​​ នៅមុន​ពេល​កើតហេតុ គាត់​បាន​អង្គុយ​យាម​នៅ​ប៉ុស្តិ៍​ច្រកចូល​បុរី​ជាមួយនិង​សន្តិសុខ២ ទៅ៣នាក់​ទៀត។ 

​លុះដល់​វេលា​កើតហេតុ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ដែលជា​អ្នកដើរ​ហាត់ប្រាណ​នៅពេល​ព្រឹក បាន​ដើរមក​ប្រាប់​គាត់​ថា​មាន​មនុស្ស​ចង.ក​សម្លាប់ខ្លួន​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ រួចគាត់ក៏រាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋានចុះមកធ្វើកោសល្យពិច័យ​៕

adverise with khmeread