ម្តុំនឹងមានអ្នកណាខ្លាំង, អត់មានស្រោចប្រេងសាំងរួចដុតរបួសធ្ងន់ហើយរត់បាត់

កណ្តាល ៖ បុរសម្នាក់បាន​យក​ប្រេងសាំង​ចាក់​ស្រោច​ទៅលើ​បុរស​ម្នាក់ទៀត ហើយ​យក​ដែកកេះ​មក​គូសដុតបណ្តាល​ឱ្យឆេះ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ជនបង្ករត់​គេចខ្លួនបាត់ ​ដែលទង្វើឆ្កួតៗខាងលើនេះកើតឡើងនៅ​ម៉ោង៩យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

​សមត្ថកិច្ចនិយាយថា ជនសង្ស័យ​ឈ្មោះ សៀង ឈឿន ភេទ​ប្រុស អាយុ៥៨ឆ្នាំ (កំពុង​រត់គេចខ្លួន) បាន​យក​សាំង​មក​ចាត់​ដុត​ទៅលើ​បុរស​ម្នាក់​ឈ្មោះ ទុំ តុល ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្តាល​ឱ្យរបួសធ្ងន់​។

​សមត្ថកិច្ចបន្តថា ដំបូង​ជនសង្ស័យ​បាន​ផឹក​ស្រវឹង ហើយ​ស្រែក​ឡូឡា​សួរ​គេ​ថា "ម្តុំ​នឹង​អាណា​ខ្លាំង?"។ ជនរងគ្រោះ​ក៏​តប​ថា "គ្មាន​អ្នកណា​ខ្លាំង​ទេ"។ ស្រាប់តែ​ជនសង្ស័យ​ខឹង បាន​យក​សាំង​មកចាក់​លើ​ជនរងគ្រោះ​ហើយ​កេះ​ដែកគូស​ដុត​ហ្មង​តែម្តង រួច​គេចខ្លួន​បាត់។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

adverise with khmeread