វ៉ៃខ្នោះជនសង្ស័យ២នាក់កំពុងសេពថ្នាំញៀននៅសង្កាត់ក្បាលកោះ

​ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៨ ម៉ោង១០ និង៣០​នាទីយប់​។ 

​ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ កុសល វិសិដ្ឋ ភេទ​ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងពិដាន និង២-ឈ្មោះ វ៉ា វុទ្ធី ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០២នាក់ស្នាក់នៅ ភូមិព្រែកត្បាញ ឃុំ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និង​ម៉ូតូ០១គ្រឿង ម៉ាក Honda cub ពណ៌ ខៀវចាស់ គ្មានស្លាកលេខ(ម៉ូតូចាស់)។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់​ត្រូវបាន​ប៉ូលិស​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread