ស្គាល់អត្តសញ្ញាណនិងដឹងមូលហេតុបុរសម្នាក់ចងកសម្លាប់ខ្លួន

​ភ្នំពេញ ៖ បុរសម្នាក់ដែលបានចងកសម្លាប់ខ្លួន​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​មាត់​លូ​មួយកន្លែង នៅតាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ ស្ថិតក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌ​ឫ​ស្សី​កែវឥឡូវដឹងមូលហេតុហើយ។

​សមត្ថកិច្ចនិយាយថា សពឈ្មោះ លឹម​ ងន ភេទ​ប្រុស អាយុ៣៧ឆ្នាំ មុខរបរ នៅផ្ទះជួយលក់ឥវ៉ាន់ប្អូន ទីលំនៅផ្ទះលេខ២៧ផ្លូវលេខ៩០០ក្រុមទី១ភូមិទួលសង្កែ  សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ។

​សាក្សីឈ្មោះ លឹម ​នឿន ភេទប្រុស អាយុ​៣១ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ២៧ផ្លូវលេខ ៩០០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវជាប្អូនបង្កើតបុរសរងគ្រោះបានឱ្យដឹងថា «កន្លងមកបងរបស់ខ្ញុំមានជំងឺអេដស៍ប្រចាំកាយតាំងពីឆ្នាំ២០០៤មកម្ល៉េះ​។ លុះនៅថ្ងៃទី០៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨យប់​ បងរបស់ខ្ញុំបានផឹកថ្នាំសម្លាប់ខ្លួន តែត្រូវបងប្អូនយកមកសង្គ្រោះនៅមន្ទីរកាល់ម៉ែតជួយសង្គ្រោះទាន់»។

​សាក្សីបន្តថា​ «លុះដល់ម៉ោង៩យប់ក៏ចេញមកផ្ទះវិញ រហូតដល់ម៉ោង១០យប់ជនរងគ្រោះក៏ចេញទៅបាត់មិនដឹងទៅណាបងប្អូនក៏គ្នាដើររក តែរកមិនឃើញ។ ព្រឹកឡើងថ្ងៃទី​០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ក៏នាំគ្នាដើររកទៀត ស្រាប់តែឃើញបងខ្ញុំចងកបង្កាន់ដៃលូទឹកស្លាប់បាត់ទៅហើយ»។

​បើតាមបុរស​ម្នាក់​ឈ្មោះ ភើ​ត ប៊ុន​ធុន អាយុ៥៩ឆ្នាំ ជា​សន្តិសុខ​ដែល​យាមកាម​នៅ​ច្រកចូល​បុរី​អង្គរ​ភ្នំពេញបាន​ឱ្យដឹងថា​  នៅមុន​ពេល​កើតហេតុ គាត់​បាន​អង្គុយ​យាម​នៅ​ប៉ុស្តិ៍​ច្រកចូល​បុរី​ជាមួយនិង​សន្តិសុខ២ ទៅ៣នាក់​ទៀត។ 

​លុះដល់​វេលា​កើតហេតុ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ដែលជា​អ្នកដើរ​ហាត់ប្រាណ​នៅពេល​ព្រឹក បាន​ដើរមក​ប្រាប់​គាត់​ថា​មាន​មនុស្ស​ចង.ក​សម្លាប់ខ្លួន​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ រួចគាត់ក៏រាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋានចុះមកធ្វើកោសល្យពិច័យ​។ សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕


adverise with khmeread