ចិននឹងប្រមូលពពកដាក់តាមតំបន់ផ្សេងៗគ្នា រួចបង្កើតទឹកភ្លៀងដោយប្រើផ្កាយរណប

អ្នកវិទ្យាសាស្រ្តចិនបានលើកឡើងនូវគំនិតដ៏ចម្លែកជាមួយនឹងគម្រោងផ្លាស់ប្តូរអាកាសធាតុ ដោយប្រើប្រាស់ផ្កាយរណបដើម្បីផ្លាស់ប្តូរភ្លៀង។

គម្រោងពោរពេញដោយមហិច្ឆតាមួយនេះ ដែលគេសង្ឃឹមដំណើរការជាផ្លូវការក្នុងរយៈពេលបួនឆ្នាំទៀតនោះ នឹងឃើញចំហាយទឹកបានផ្លាស់ប្តូរពីភាគខាងលិច ដែលមានអាកាសធាតុសើម ទៅកាន់ភាគខាងកើតដែលមានអាកាសធាតុស្ងួត។

គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា Tianhe ដែលមានន័យថា​ "ទន្លេមេឃ"។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសចិនបានឱ្យដឹងថា ផ្កាយរណបចំនួន៦នឹងបង្កើតទ្វារបរិយាកាស ដែលពពកអាចធ្វើដំណើរឆ្លងកាត់បាន។

យោងតាមសេចក្តីរាយការណ៍មួយដោយវេបសាយ Ticai Global បាននិយាយថា បណ្ឌិត្យសភាបច្ចេកវិជ្ជាយានអវកាសទីក្រុងសៀងហៃសង្ឃឹមថា វានឹងធ្វើប្រតិបត្តិការនៅឆ្នាំ២០២២ ទោះបីជាផ្កាយរណបចំនួនពីរដំបូងត្រូវបានគេគ្រោងនឹងបង្ហោះទៅក្នុងលំហអាកាសជាមុនពីរឆ្នាំក៏ដោយ៕
 

adverise with khmeread