ចប់ការប្រកួតអ្នកចាញ់ទៅដណ្តើមយកឆៀងរបស់អ្នកឈ្នះ ក្នុងការប្រកួតបវរកញ្ញាកំប៉េះគូទស្អាតប្រេស៊ីល រួចស្រែកកោកៗថា "គូទខ្ញុំទេទើបធម្មជាតិ ១០០ ភាគរយ"

បេក្ខនារីពោរពេញទៅដោយកំហឹងរោលរាលក្នុងខ្លួនមួយរូប បានអុកឡុកឆាករៀបចំការប្រកួតផ្តាច់ព្រ័ត្រនៃការប្រឡងបវកញ្ញាកំប៉េះគូទស្អាត ហៅថា Miss Bumbum ក្នុងប្រទេសប្រេស៊ីល និងបានទាញយកឆៀងស្មារបស់បវរកញ្ញាជ័យលាភី ដោយនិយាយថាកំប៉េះគូទរបស់នាងគឺធម្មជាតិតែមួយគត់ ហើយចោទទៅលើបវរកញ្ញាដទៃទៀតថាសុទ្ធតែវះកាត់កែគូទស៊ីលីកូនទាំងអស់។

នាង Ellen Santana វ័យ៣១ឆ្នាំ បានគ្រងមកុដបវរកញ្ញាកំប៉េះគូទស្អាតក្នុងទីក្រុង São Paulo កាលពីយប់ថ្ងៃចន្ទ។ យ៉ាងណាក្តី នាង Aline Uva វ័យ ២៧ឆ្នាំ ដែលអុកឡុកកម្មវិធី បានអះអាងថា គូទទំហំ ១១០សង់ទីម៉ែត្ររបស់នាង គឺ "ធម្មជាតិ១០០ភាគរយ" មិនដូចបវកញ្ញាជ័យលាភី Santana និងបេក្ខនារីលេខបី Paula Oliveira ដែលជាខ្ទើយប្រុសវះកាត់ប្តូរភេទមកស្រីកាលពី ៦ឆ្នាំមុន។

នាង Uva ក៏បានទទួលសំឡេងឆ្នោតសាធារណៈច្រើនជាងគេផងដែរនៅក្នុងវគ្គមុនៗនៃកម្មវិធីមួយនេះ ដែលនាំមុខបវរកញ្ញាតំណាងឱ្យរដ្ឋទាំង២៧ របស់ប្រេស៊ីល ទៅកាន់វគ្គ១៦នាក់ចុងក្រោយ។

នេះគឺជាការបញ្ចប់កម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ដ៏ចម្រូងចម្រាស់បំផុតមួយចាប់តាំងវាត្រូវបានបង្កើតកាលពីឆ្នាំ២០១១ ដោយអ្នកកាសែតប្រេស៊ីលលោក Cacau Oliver។ 

ដោយចាប់ផ្តើមនាឆ្នាំក្រោយ កម្មវិធីប្រកួតរបស់ប្រេស៊ីលនេះនឹងលេចមុខមាត់ជាលើកដំបូងនៅលើឆាកអន្តរជាតិ។ ប្រទេសរុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះដំបូងគេនៃកម្មវិធីបវរកញ្ញាគូទស្អាតពិភពលោក Miss Bumbum World ដែលប្រារព្ធធ្វើឡើងនៅទីក្រុងមូស្គូ ក្នុងខែឧសភា ឆ្នាំ២០១៩៕


 

adverise with khmeread