ប៉ូលិសចិនចាប់អ្នកគ្រប់គ្រងក្រុមហ៊ុន៣នាក់ញាត់គុកភ្លាមៗ បន្ទាប់ពីឃើញវីដេអូមួយ បង្ខំបុគ្គលិកឱ្យស៊ីកន្លាតនិងផឹកទឹកនោម

អ្នកគ្រប់គ្រងនៅក្រុមហ៊ុនចិនម្នាក់បានជាប់គុកពីបទឱ្យបុគ្គលិក ដែលបរាជ័យក្នុងការលក់ដល់គោលដៅដែលបានកំណត់ ផឹកទឹកនោម និងស៊ីសត្វកន្លាត។

ប៉ូលិសបានធ្វើសកម្មភាពចាប់ខ្លួនភា្លមៗ បន្ទាប់ពីវីដេអូបង្ហាញពីបុគ្គលិកកំពុងត្រូវបានវាយនឹងខ្សែក្រវាត់ និងផឹកទឹកនោម។

ផុសវីដេអូលើបណ្ដាញសង្គមបានចោទប្រកាន់ថា បុគ្គលិកត្រូវបានបង្ខំឱ្យស៊ីកន្លាត ប្រសិនបើពួកគេមិនលក់ដល់គោលដៅកំណត់។

អ្នកគ្រប់គ្រងចំនួន ៣ នាក់ត្រូវបានដាក់គុក ៥ ទៅ ១០ ថ្ងៃជុំវិញឧបទ្ទវហេតុនោះ។ នេះបើយោងតាមវេបសាយផ្លូវការរបស់ចិន South China Morning Post៕
 

adverise with khmeread