អ្នកលេងដាវសាំម៉ូរ៉ៃត្រូវចាប់ខ្លួនខណៈលីដាវយ៉ាងសង្ហាតាមផ្លូវ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ក្នុង ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចតាមផ្លូវបេតុង ក្រុម៥​ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅថ្ងៃ០៧ វិច្ឆិកា ២០១៨ វេលាម៉ោង ១០យប់​។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហៃ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៥ ​ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។
សម្ភារៈបន្សល់ទុក​ ដាវកែច្នៃចំនួន ០១ដើម។

​ប៉ូលិសបន្តថា ​មុនពេលកើតហេតុ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថានៅចំណុចមានជនសង្ស័យម្នាក់ កំពុងលីដាវ ដើរតាមផ្លូវ​។ ក្រោយពីទទួលពត៌មានបាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តង​។ 

​បច្ចុប្បន្ន ​ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕ 

adverise with khmeread