0

​បុរស​ម្នាក់​អះអាងថា​ខ្លួន​រកឃើញ​បំណែក​នៃ​ផ្នែក​យន្តហោះ​ដែល​ទំនងជា​កម្ទេច​នៃ​យន្តហោះ​ម៉ាឡេស៊ី MH370

ទេសចរ​ជនជាតិ​អាមេរិក​ម្នាក់​បាន​រកឃើញ​បំណែក​យន្តហោះ​មួយ​ដែល​គេ​សង្ឃឹមថា​អាចជា​បំណែក​មួយផ្នែក​របស់​យ​ន្ត​ហោះ MH370 របស់​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​សូន្យឈឹង​អស់​រយៈពេល​ជាជាង​ពីរ​ឆ្នាំ​កន្លងមកនេះ​។ ប្រសិនបើ​វា​ពិតជា​ផ្នែក​មួយ​នៃ​យន្ត​ដែល​បាន​បាត់​ទៅនោះ វា​អាចជា​តម្រុយ​មួយ​នៃ​ក្តីសង្ឃឹម​ដើម្បី​ស្វែងរក​វា​ឡើងវិញ​។​

​លោក Blaine Gibson បាន​ជួល​ទូក​ជា​លក្ខណៈ​ឯកជន​មួយគ្រឿង ហើយ​បានធ្វើ​ដំណើរ​ពេញ​មួយ​សប្តាហ៍​នៅឯ​សមុទ្រ​នៃ​ប្រទេស​ម៉ូ​សំ​ប៊ិក​។ ម្ចាស់​ទូក និង​លោក Gibson បាន​រកឃើញ​ផ្នែក​មួយ​នៃ​បំណែក​យន្តហោះ​អណ្តែត​នៅ​មាត់សមុទ្រ​នៃ​ឆ្នេរ​មួយកន្លែង​។​

​លោក Blaine Gibson ដែលជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ចូលរួម​នៅក្នុង​ការស្វែងរក​យន្តហោះ MH370 ជា​ក្នុងនាម​ជា​ពលរដ្ឋ​ស្ម័គ្រចិត្ត​នោះបាន​អះអាង​ទៅកាន់​អ្នកសារព័ត៌មាន CNN ថា "​ខ្ញុំ​មិនដែល​នឹកស្មានថា​បាន​រកឃើញ​អ្វីមួយ​ដូច​នៅទីនេះ​ទេ​។ ខ្ញុំ​មិនដឹងថា​វា​ជា​បំណែក​មកពី​យន្តហោះ 370 ឬក៏​យន្តហោះ​ដទៃ​នោះទេ​"​។  

​គាត់​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ឯករាជ្យ​មួយក្រុម​ដែល​បាន​បកប្រែ​ទិន្នន័យ​នៅក្នុង​ការដេញថ្លៃ​ដើម្បី​ស្វែងរក​យន្តហោះ​បាត់​ខ្លួន​នេះ​ផងដែរ​៕

 

ប្រភព៖ CNN

មតិយោបល់