បង្ក្រាបគ្រឿងញៀន២ករណីឃាត់មនុស្ស៤នាក់នៅខេត្តឧត្តរមានជ័យ

​ឧត្តរមានជ័យ ៖ ដោយបានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការប៉ូលិសខេត្តឧត្តរមានជ័យ បានដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ផេង តារា ស្នងការរង និង លោកវរៈសេនីយ៍ឯក ថោង សាមិ នាយការិយាល័យ សហការជាមួយកម្លាំងប៉ូលិសស្រុកត្រពាំងប្រាសាទ  បង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿង ញៀនបានចំនួន ០២ ករណី ឃាត់មនុស្ស ៤នាក់នាថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៨។

​ករណីទី១​. វេលាម៉ោង ៣រសៀលបង្ក្រាប់នៅចំណុច ផ្ទះជួល ភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ (ស្រី ០១ នាក់)រួមមាន ១.ឈ្មោះ ថន ថា ភេទស្រីអាយុ២៣ ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​, ២.ឈ្មោះ តុង សឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង៣.ឈ្មោះ សាល ភៀង ភេទប្រុស អាយុ២៨​ឆ្នាំរស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​។   

​ដកហូតសម្ភារៈវត្ថុតាងរួមមាន : ថ្នាំញៀន(ICE)ទឹកកក ចំនួន ០៧ កញ្ចប់ ធំ ០៦ កញ្ចប់  តូច០១ កញ្ចប់ ស្មើ ២៨.៤៩ ក្រាម​, ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង​, នាឡិកាដៃ ០១ គ្រឿង​, ប្រាក់រៀល ចំនួន ២៣ ម៉ឺនរៀល បំពង់សំរាប់ប្រើប្រាស់ និង សម្ភារ:សម្រាប់វេចខ្ចប់មួយចំនួនទៀត​។

​ករណីទី២​. វេលាម៉ោង៤និង៣០ នាទីល្ងាចថ្ងៃដដែលប៉ូលិសបាន បង្រ្កាបនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំង  ប្រាសាទ ខេត្តរឧត្តរមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា ស៊ីណា ភេទប្រុស អាយុ ១៨ ឆ្នាំភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំង  ប្រាសាទ ខេត្តរឧត្តរមានជ័យ​។                                         
​ដកហូតសម្ភារៈវត្ថុតាងរួមមាន​៖ ថ្នាំញៀន(ICE)ទឹកកក ចំនួន ០២ កញ្ចប់ ធំស្មើ ២៥.២៨ ក្រាម​, ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង​, អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក​, ប្រាក់រៀល ចំនួន ១ ម៉ឺនរៀល​, កាបូបដាក់លុយ ចំនួន ០១ និងសម្ភារ:សម្រាប់វេចខ្ចប់មួយចំនួនទៀត​៕

adverise with khmeread