​បុរសម្នាក់ប្រើល្បិចឆបោកយកគ្រឿងអលង្ការពីក្មេងស្រីសិស្ស៤នាក់ត្រូវប៉ូលិសវ៉ៃខ្នោះ

​កណ្តាល ៖  ប៉ូលិសស្រុកអង្គស្នួលបានឃាត់បុរសម្នាក់  នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង២០នាទីក្នុងករណីអំពើលួចខ្សែនិងចិញ្ចៀនប្លាកទីនពីក្មេងៗសិស្សសាលា៤នាក់  នៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ០៤នាក់រួមមាន ១-ឈ្មោះវ៉ាន នីកា ភេទស្រី អាយុ​១១ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥នៅភូមិទន្លាប ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល
(យកមិនទាន់បាន), ២-ឈ្មោះ ទិល ពិសី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥ នៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល(ខ្សែកផ្លាក់ទីន3ជីនិងចិញ្ចៀន1ជី), ៣-ឈ្មោះ ស្រ៊ុន ស៊ីនតី ភេទស្រីអាយុ ១០ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ ទី៥ នៅភូមិចំការជោ ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល(កងដៃប្លាកទីនទិញតម្លៃ១០០ដុល្លារ) និង៤-ឈ្មោះ លី ស្រីវី ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី៣ នៅភូមិគម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ខ្សែ កប្លាកទីន១ខ្សែតម្លៃ១០០ដុល្លារ)​។ សរុបសម្ភារៈបាត់បង់ ​១-ខ្សែកប្លាកទីនទម្ងន់៣ជី, ២-ចិញ្ចៀនផ្លាកទីន១ជី, ៣-ខ្សែកប្លាកទីន១ខ្សែតម្លៃ១០០ដុល្លារ​, ៤-កងដៃប្លាកទីន១វង់។

​ចំណែកជនសង្ស័យឈ្មោះ ខឹម រ៉េង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតស្នាក់នៅ​ផ្ទះជួលម្តុំកាណាស៊ិតធី រាជធានីភ្នំពេញ។ សម្ភារៈចាប់យកម៉ូតូម៉ាក ZOOMER X ពណ៌ ក្រហមលាយសពាក់ផ្លាកលេខកំពង់ស្ពឺ 1L-8420 លេខម៉ាស៊ីន១១៩៦៣២និងខ្សែកកាឡៃ១ខ្សែនិងផ្លាកដៃកាឡៃ។

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះ ជាសិស្សបានចេញពីសាលារៀនជិះកង់ទៅផ្ទះបានជួបជនសង្ស័យនៅចំណុចកើតហេតុដោយជនសង្ស័យប្រើល្បិចធ្វើម៉ូតូខូចហ្វ្រាំង ហើយហៅជនរងគ្រោះឱ្យជួយពេលជនរងគ្រោះជួយ។

​ជនសង្ស័យចាប់ផ្តើមសួរម៉ែឈ្មោះអីរួចជនសង្ស័យប្រាប់ថាខ្លួនជាជាងប្លាកទីនហើយខ្លួននិយាយម្តាយឯងឱ្យយកខ្សែកទៅប្តូរ។ ទើបជនរងគ្រោះជាសិស្សព្រមដោះឱ្យ ។


       តាមចម្លើយរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រើល្បិចថាម្តាយឬយាយឱ្យខ្លួនយកទៅប្តូរ។ ​លុះនៅថ្ងៃទី៧ វិច្ឆិកា ២០១៨ វេលាម៉ោង១១ និង២០នាទី ខ្លួនកំពុងតែលួងលោមជួបកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញហើយឃាត់ខ្លួនតែម្តង៕

adverise with khmeread