បុរសអង់គ្លេសម្នាក់ប្រទះឃើញយន្តហោះលិចទឹក ពេលកំពុងអូសមើល Google Earth លេងៗ

ឪពុកជនជាតិអង់គ្លេសដ៏ភ្ញាក់ផ្អើលម្នាក់ ស្ទើរតែមិនជឿនឹងភ្នែករបស់គាត់ បន្ទាប់ពីឃើញយន្តហោះលិចទឹកមួយគ្រឿងនៅលើ Google Earth។

Robert Morton វ័យ ៥៥ ឆ្នាំបានរកឃើញរូបភាពមិនគួរឱ្យជឿមួយនៃយន្តហោះមួយគ្រឿងនៅក្រោមទឹកសមុទ្រជិតទីក្រុង Edinburgh។

ឪពុកកូនបីរូបនោះមកពីទីក្រុង Doncaster បាននិយាយថា រូបភាពបានបង្ហាញយន្តហោះមួយគ្រឿងនៅក្រោមរលកទឹកសមុទ្រ។

Morton បានរកឃើញរូបភាពដ៏ចម្លែកនេះកាលពីថ្ងៃចន្ទ ដោយចៃដន្យ នៅពេលគាត់កំពុងស្វែងរករូបភាពយន្តហោះចម្បាំង។

រូបភាពចម្លែកនោះត្រូវបានគេឃើញឆ្ងាយពីព្រលានយន្តហោះ Edinburgh ប្រមាណ ១៤ គីឡូម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ Morton មិនដែលឮដំណឹងធ្លាក់យន្តហោះនៅក្បែរនោះម្ដងណាទេ ហើយគាត់បកស្រាយថា ប្រហែលមកពីផ្កាយរណបថតពីលើពពកទើបធ្វើឱ្យវាមើលទៅដូចជាធ្លាក់ក្នុងទឹកសមុទ្រអ៊ីចឹង៕


 

adverise with khmeread