Paul Scholes រិះគន់ លោក Jose Mourinho ចំពោះការប្រើកាយវិកាមិនសមរម្យខណ:អបអរជ័យជម្នះលើក្រុម Juventus

             អតីត​វីរបុរស​របស់ក្លឹប​ Man Utd លោក Paul Scholes បាន​រិះគន់គ្រូបង្វឹក​លោក​ Jose Mourinho ជុំវិញ​ការ​អបអររបស់​លោក​ បន្ទាប់ពី​ក្រុម​​​ Man Utd ប្រកួតឈ្នះ​ក្រុម Juventus ។

          កីឡាករ​ Cristiano Ronaldo ទាត់​បញ្ចូល​ទី​ឲ្យ​ក្រុម Juventus នាំមុខ​មុន​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ​ CL ប៉ុន្តែ​ Juan Mata របស់ក្រុម Man Utd រកបាន​១គ្រាប់ជួយ​ឲ្យ​ក្រុម​​ Man Utd ​តាម​ស្មើ​ បន្ទាប់មក​កីឡាករ Ahley Young ទាត់​បាល់ហ្វ្រីឃីក​ ហើយត្រូវ​​កីឡាករ Alex Sandro ​ធ្វើ​ចូល​ទី​ខ្លួន​ឯង។

          លោក Mourinho បាន​រត់​ចូល​ទីលាន​នៅ​ពេល​ចប់ការប្រកួត​ក្នុង​ទីក្រុងទូរិន​ ហើយ​យក​ដៃ​បិទត្រចៀក​សំដៅដាក់​​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ។ ការអបអរបែបនេះរបស់លោក Mourinho ធ្វើ​ឲ្យ​កីឡាករ Juventus ជាច្រើន​មិន​សប្បាយ​ចិត្ត​ ខណៈពេល​លោកបានបន្ត​​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​កីឡាករ Leonardo Bonucci និង​ Paulo Dybala មុនពេល​គេនាំ​លោក​​ចេញ​តាម​ច្រ​កក្រោម​ដី។

          Scholes ដែល​ធ្លាប់ប៉ះទង្គិចពាក្យសម្តីជាមួយ​លោក Mourinho ច្រើន​លើក​ច្រើន​សាកន្លងមក​នោះ ​ហាក់មិនពេញ​ចិត្ត​នឹង​កាយ​វិកានេះទេ។ Scholes បាននិយាយថា “​គាត់ធ្វើបែប​នេះនៅគ្រប់ទីកន្លែង។ អ្នក​ត្រូវ​ការ​ឈ្នះ​ប្រកបដោយកាយវិការ​សមរម្យ”៕

adverise with khmeread