ក្រុម Leicester នឹងប្រើប្រាស់ឯកសណ្ឋានពីរខុសគ្នាក្នុងជំនួបជាមួយក្រុម Burnley នៅថ្ងៃសៅរ៍នេះ

            ក្រុម Leicester នឹង​ប្រើប្រាស់​ឯកសណ្ឋាន​ពីរ​ខុស​គ្នា​ក្នុងការ​ប្រកួត​ជា​មួយ​ក្រុម Burnley សម្រាប់​ការ​ប្រកួតដែល​ពោរ​ពេញដោយ​ភាព​ក្តុកក្តួល​។ នៅ​តង់​ទី១ ពួកគេនឹង​ប្រើ​ឯកសណ្ឋាន​ដែល​មាន​សរសេរឈ្មោះ​អតី​ត​ម្ចាស់ក្លឹប Vichai Srivaddhanapraha ហើយ​នៅ​តង់ទី​២​ ពួកគេ​នឹង​ប្រើប្រាស់ឈុត​ដែល​ភ្ជាប់ទៅនឹង​ទិវាចងចាំជា​ប្រពៃណីរបស់​អង់គ្លេស​។

          អ្នក​គាំទ្រនឹង​ទទួល​បាន​កាដូ​ ដើម្បី​ជាការ​ឧទ្ទិស​ដល់​ឆាកជីវិត​របស់​មហាសេដ្ឋីជនជាតិ​ថៃ​ដែល​បាន​បាត់បង់ជីវិត​ក្នុងហេតុការណ៍​ធ្លាក់យន្ត​ហោះ​​នៅពេល​ចាកចេញពី​ពហុកីឡាដ្ឋាន បន្ទាប់​ពី​ក្រុម Leicester ​បញ្ចប់​​ការ​ប្រកួត​ជាមួយក្រុម West Ham ។

          គេនឹងចែកជូន​កន្សែង និង​វត្ថុផ្សេងៗទៀតដល់​អ្នកគាំទ្រ​ និង​មាន​កម្មវិធី​ពិសេស​ ដើម្បី​រំឭក​ដល់​ឆាកជីវិត​របស់​បុរសដែលត្រូវ​បាន​គេស្គាល់ថា លោកថៅ​កែ​។ ក្លឹបក៏បានប្រកាសពីគម្រោង​ប្រមូលកម្រងផ្កា​នៅ​​ទីតាំង​ថ្មីទៅដាក់​​ជិត​កន្លែង​ធ្លាក់​យន្ត​ហោះផងដែរ។

          ក្លឹប​ Leicester បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ដំណើរទៅ​ទីលាន​ឲ្យ​បាន​មុន​ម៉ោង​ដោយ​សារអាចមាន​ការ​កកស្ទះ ដែល​បណ្តាល​មក​ពី​ការ​ដើរ​ពី​តំបន់កណ្តាល​ក្រុងទីកាន់​ពហុកីឡាដ្ឋាន King Power Stadium ដែល​គេរំពឹងថា នឹងមាន​​អ្នក​គាំទ្រ​ប្រហែល​២០.០០០នាក់មកចូលរួម​៕

adverise with khmeread