Liverpool និង Chelsea បង្ហាញចំណាប់អារម្មណ៍ចង់ផ្ទេរកីឡាករ Nabil Fekir នៅ រដូវក្តៅ

            កីឡាករ Nabil Fekir សង្ឃឹមថា នឹង​ទទួល​បាន​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញ​ពី​ក្រុម Lyon នៅ​រដូវក្តៅនេះ​​ បន្ទាប់ពី​បាត់បង់​ឱកាស​ចាកចេញកាល​ពី​ដើម​ឆ្នាំ​នេះ។ការបរាជ័យមិនបាន​ផ្ទេរចេញរបស់​កីឡាករ​សញ្ជាតិបារាំង​រូប​នេះមក​កាន់ក្លឹប Liverpool គឺជា​រឿងដ៏​ចម្រូង​ចម្រាសមួយក្នុងចំណោម​រឿង​រ៉ាវ​​ច្រើន​ទៀត​ អំឡុង​រដូវកាល​ទិញដូរ​លើក​ចុងក្រោយ​ ដោយ​ក្លឹប Liverpool ស្ទើរតែ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ២៥​ឆ្នាំ​រូបនេះ​ទៅហើយ ប៉ុន្តែ​បែរជា​ដក​ខ្លួន​ចេញ​វិញ​ដោយ​សារបញ្ហាទាក់ទង​សុខភាព។

          គេជឿថា Liverpool មាន​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​យូរអង្វែង​ដោយ​សារ​របួស​ជង្គង់របស់ Fekir​ ប៉ុន្តែកីឡាកររូបនេះនៅ​តែ​មាន​ឱកាស​បង្ហាញមុខ​៩លើក​សម្រាប់ក្រុម​របស់​ខ្លួន​នៅ​រដូវកាល​នេះ​និង​រកបាន​គ្រាប់​បាល់​ឈ្នះ​ក្រុម​​ Man City ​ក្នុង​ក្របខណ្ឌ CL ផងដែរ។

          គេមិនទាន់​ដឹងថា តើ​ក្លឹប Liverpool នឹង​បង្កើន​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ​រូបនេះនៅ​រដូវក្តៅ​នេះឬយ៉ាងណានោះទេ ប៉ុន្តែ​នៅពេលនេះ កីឡាករ​រូប​នេះ​ត្រូវ​បានគេ​ភ្ជាប់​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​មក​កាន់​ក្លឹប​ឆេលស៊ី​ដែលជា​គូប្រជែង​របស់​ក្លឹប Liverpool នៅ​ក្របខណ្ឌ​ PL និង​ក្លឹបយក្សអាល្លឺម៉ង់​ Bayern Munich នៅក្របខណ្ឌ Bundesliga ផងដែរ៕

adverise with khmeread