Cristiano Ronaldo: Juventus គួរតែឈ្នះ Man Utd ពី៣ទៅ៤គ្រាប់

          បន្ទាប់ពី​ Man Utd ​យក​ឈ្នះក្រុម​​ Juventus ​2-1 ក្នុង​ទីក្រុងទូរិនរួចមក កីឡាករ Cristiano Ronaldo បាន​អះអាងថា ក្រុម Juventus គួរតែ​ឈ្នះ​ក្រុម​ Man Utd ​ដោយងាយ​​ស្រួល​នឹងអាចរកបានគ្រាប់បាល់ពី​៣​ទៅ​៤គ្រាប់ ។

          បើទោះបីជាក្រុម Juventus ស្ថិតក្នុង​ជំហរ​សុវត្ថិភាព​នៅឡើយ​ ក្នុង​ការ​ឈាន​ដល់​វគ្គ​ចាញ់​ធ្លាក់ ប៉ុន្តែ​ Ronaldo មិនសប្បាយចិត្ត​ដោយសារតែ​ក្រុម Juventus ធ្វើឲ្យ​បាត់បង់ឱកាស​រកគ្រាប់បាល់ច្រើនលើកច្រើនសា​។ ​កីឡាករ​រូបនេះ​ខឹងចិត្ត​ចំពោះ​ការបាត់បង់ឱកាស​ ប៉ុន្តែ​​ Ronaldo ក៏រីករាយ​នឹង​កិច្ច​ប្រឹងប្រឹងផ្ទាល់ខ្លួន​ក្នុង​ការរកគ្រាប់បាល់​ក្នុង​ជំនួប​ដ៏​សំខាន់​នេះផងដែរ។

          ក្រុមកីឡាករ​របស់​លោក Massimiliano Allegri ហាក់ដូចជាកំពុងខិត​ទៅរកជ័យជម្នះ​មួយប្រកួត​ទៀត​ក្នុង​ក្របខណ្ឌ​ CL បន្ទាប់ពី​ Ronaldo រកបាន​គ្រាប់បាល់​ដ៏ល្អ​នាំមុខ​ក្រុម​ Man Utd មុន​កាល​ពីយប់ថ្ងៃពុធ។ ប៉ុន្តែ​កីឡាករ​ Juan Mata របស់ Man Utd រកបាន​១គ្រាប់ដោយ​ទាត់​បាល់​ហ្វ្រីឃីកដ៏ល្អឥតខ្ចោះខណ:នៅ​សល់​៥នាទី មុន​ពេល​កីឡាករ​ Alex Sandro របស់ Juventus ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​១គ្រាប់​ ដែលជួយ​ឲ្យ​ក្រុម Man Utd យក​ឈ្នះ​​ 2-1 នៅ​ពហុកីឡា​ដ្ឋាន Allianz Stadium ៕

adverise with khmeread