adverise with khmeread 1729a734 f38d 4009 916f 5417ac9c54c4

បង្ក្រាប​មេក្លោង​ចោរប្លន់​ម្នាក់​បាញ់​ឲ្យ​របួស​មុនពេល​ប្លន់​ផ្ទះ​ចងការ​ប្រាក់​(​មាន​វីដេអូ​)

    ប៉ូលិស​បានឱ្យ​ដឹ​ថា នៅ​ព្រឹក​ថ្ងៃទី​០២​មីនា​២០១៦​សមត្ថកិច្ច​បានទទួល​បាន​ព័ត៌មាន​ជំនាញ​ក្ដាប់បាន​ថា ក្រុម​បក្ខពួក​ចោរប្លន់ បាន​ប្រមូល​ផ្ដុំ​កម្លាំងរបស់​វា មកជួបជុំ​គ្នា​នៅ​ចំណុច ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដោយមាន​អាវុធ​វែង​ខ្លី ដែល​ដឹកនាំ​ដោយ ៖
១.​ឈ្មោះ ហ៊ីង នី ហៅ ប៉េ​ន ហៅ មមីស (​មេក្លោង​),២.​ឈ្មោះ កីឡាករ​,៣.​ឈ្មោះ ក្រៃ​ថោង​,៤.​ឈ្មោះ វី​ណា​និង​៥.​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​។​

     ប៉ូលិស​ប​ន្ថ​ថា ក្រុម​នេះ​បាន​ប្រមូល​ផ្ដុំកម្លាំង​មកជួបជុំ​គ្នា ធ្វើដំណើរ​ទៅ​មើល​ភូមិសាស្ត្រ​
​ឃុំកោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល បម្រុង​ធ្វើ​សកម្មភាព​នៅ​ថ្ងៃទី​២៩​កុម្ភៈ​ឆ្នាំ​២០១៦ និង​មក​ពិនិត្យមើល​ភូមិសាស្ត្រ​​ឃុំ​រកា​កោង​២ ស្រុក​មុខកំពូលហើយ​បន្ត​មក​មើល​ព្រែក​ក្ដាម ​ឃុំ​វិហារ​លួង ស្រុក​ពញា​ឭ។​

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​០១​មីនា​២០១៦ ក្រុម​នេះ​បានមក​ជួបជុំ​គ្នា​ស៊ី​ផឹក​ពេលយប់ នៅ​ផ្លូវ​
​ជាតិ​លេខ​៣ ផ្ទះ​ខារ៉ាអូខេ ឈ្មោះ មីង​តាំង  មានឈ្មោះ មីង លី ភេទ​ស្រី នៅ​ភូមិ​ថ្លុក​ខ្នុង ​ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ដើម្បី​រៀបចំគម្រោងការ​ប្លន់​នៅ​​ឃុំ​រកា​កោង​២​ស្រុក​មុខកំពូល ។ បន្ទាប់មក​នៅ​ព្រឹក ថ្ងៃទី​០២​មីនា​២០១៦  ក្រុម​មុខសញ្ញា​ប្លន់ ដែល​ដឹកនាំ​ដោយ​ឈ្មោះ​ហ៊ីង នី ហៅ​អា មមីស បាន​ឲ្យ​បក្ខពួក​គ្នា​វា ឈ្មោះ អា​កីឡាករ រហ័ស​នាម​ហៅ​ក្រៅ ឡើងមក​ព្រែក​ក្ដាម ស្រុក​ពញា​ឭ ដើម្បី​មក​យក​អាវុធ​វែង ដឹក​តាម​រថយន្ត​មក​គោលដៅ​ផ្សារ​រកា​កោង​២ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ុ​ក សុវណ្ណនី ភេទ​ស្រី ជនជាតិខ្មែរ​មុខរបរ​គ្រូបង្រៀន​នៅ​ភូមិ​ព្រែក​ជ្រៃ ​ឃុំ​រកា​កោង ស្រុក​មុខកំពូល​ខេត្តកណ្ដាល។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ក្រសួង ខេត្ត ស្រុក ប៉ុស្តិ៍ បានរៀបចំ​ផែនការ​ត្រៀម​ពួនស្ទាក់ ចាប់​មុនពេល
​ធ្វើ​សកម្មភាព​សមត្ថកិច្ច​បា​ន​កំណត់​ស្គាល់​ភិនភាគ​មុខសញ្ញា​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស និង​មាន​កាបូ​បដា​ក់នៅ​ទូក​ម៉ូតូ​ខាងមុខ​។ ម៉ូតូ​សង្ស័យ​០២​គ្រឿង​នៅ​ចំណុច​ផ្លូវបំបែក ច្រក​ចូលទៅ​​ឃុំ​រកា​កោង​១​ហើយ​បាន​ឃាត់​មុខសញ្ញា​ហៅ​ឲ្យ​ឈប់ ប៉ុន្តែ​មុខសញ្ញា​ជនសង្ស័យ​ម៉ូតូ​០២​គ្រឿង C125 ​ពណ៌​ខ្មៅ ផ្លាកលេខ​កំពង់ចាម 1F-9405 ជិះ​គ្នា​០១​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ផ្លាកលេខ​ភ្នំពេញ 1FA-2128 ជិះ​គ្នា​០២​នាក់ មិន​ព្រម​ឈប់​ហើយ​បាន​បើក​គេច​បុក​សមត្ថកិច្ច បក​ក្រោយ​ឆ្ពោះ​ឡើងមកផ្លូវជាតិ​លេខ​៦​វិញ ដោយបាន​លូកដៃ​ចូលក្នុង​កាបូប​និង​អា​ម្នាក់ទៀត​យកដៃ​កាន់​ចង្កេះ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ក្រុម​ពួកវា​ទាំង​០២​នាក់ បាន​ផ្ដួល​ម៉ូតូ
​ចោល រត់គេច បំបែក​គ្នា​ចុះមក​ខាងលិច​ផ្លូវជាតិ​លេខ​៦​ខាងក្រោយ​ភូមិ​ផ្ទះ​ប្រជាពលរដ្ឋ​។​

    ប៉ូលិស​បន្តទៀតថា តាមរយៈ​ដាន​ឈាម​ដែល​ពួកវា​ត្រូវរបួស បន្ទាប់មក​ត្រូវបាន​សមត្ថកិច្ច បន្ត​តាម​រុករក ព័ទ្ធ​ចាប់បាន​០១​នាក់​ឈ្មោះ ហ៊ី​ង នីហៅ​អា​មមីស ហៅ​ប៉េ​ន ដែល​បាន​រត់គេចខ្លួន​សំងំ​នៅក្បែរ​គុម្ព​ឬ​ស្សី។ បក្ខពួក​របស់​វា​២​នាក់​ទៀត​បាន​បើករថយន្ត​ម៉ាក់​កូរ៉ូឡា ពណ៌​ស ដឹក​អាវុធ​គេចចេញមក​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៦ ចូលមកក្នុង​ទិសដៅ​ភ្នំពេញ​។  អា​ម្នាក់ទៀត​បន្ត​រត់គេចខ្លួន​ចុះទៅ​ក្នុងព្រៃ​វាល​បឹង​ខាងក្រោយ​ភូមិ បច្ចុប្បន្នសមត្ថកិច្ច​ប​ន្ត​ហ៊ុំព័ទ្ធ។ ដោយ ឡែក ឈ្មោះ ហ៊ី​ង​នី ហៅ​អា​មមីស តាមរយះ​ការសង្គ្រោះ​បន្ទាន់​របស់​ក្រុមគ្រូពេទ្យ​បឋម នៅ​មន្ទីរពេទ្យ​ជ័យជំនះស្នាម​របួស​ត្រូវ​គ្រាប់​ចំ​កន្លែង​កំប៉េះគូទ​ចំហៀង​ចំនួន ​០២​  គ្រាប់។​

      ករណីនេះ​សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ រុករក​បក្ខពួក​រប​ស់វា​បន្ថែម​ទៀត ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់