មន្ទីរពេទ្យមួយនៅហូជីមិញ ដាក់ដំណើរការម៉ូតូពេទ្យសង្គ្រោះបន្ទាន់សាកល្បង ដើម្បីជម្នះចរាចរណ៍ដ៏កកស្ទះក្នុងទីក្រុង

មន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញបានចាប់ផ្ដើមសាកល្បងសេវាម៉ូតូពេទ្យសង្គ្រោះបន្ទាន់ ជាផ្នែកមួយដើម្បីកាត់បន្ថយពេលវេលាឆ្លើយតបនឹងគ្រាអាសន្ននៅក្នុងទីក្រុង ដែលពោរពេញទៅដោយផ្លូវតូចចង្អៀត និងផ្លូវកកស្ទះ។

មន្ទីរពេទ្យ Saigon General Hospital កំពុងសាកល្បងម៉ូតូសង្គ្រោះបន្ទាន់ ដែលនឹងធ្វើការសាកល្បងរយៈពេល ២ សប្ដាហ៍ដើម្បីមើលពីប្រសិទ្ធភាពនៃការសង្គ្រោះ។

ម៉ូតូត្រូវបានគេភ្ជាប់ជាមួយនឹងឧបករណ៍សង្គ្រោះបឋម ថ្នាំជំនួយ ទឹកស៊ីរ៉ូម ថ្នាំដើម្បីទប់ស្កាត់ចង្វាក់បេះដូងមិនប្រក្រតី និងឧបករណ៍សង្គ្រោះបន្ទាន់ដូចជាបំពង់ខ្យល់ ប្រដាប់វាស់ចង្វាក់បេះដូង និងឧបករណ៍ឆក់ដើមទ្រូង៕

adverise with khmeread

អ្នកនឹងចូលចិត្ត