ក្មេងស្រីម្នាក់ បើករថយន្តលឿនជ្រុលបុករបាំងថ្មចំពីមុខពេញទំហឹងលាន់ដូចរន្ទះ អ្នកបើកបររបួសធ្ងន់

​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តបោះពួយយ៉ាងលឿន បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាតយ៉ាងដំណំ និងអ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃ​ទី៨ ខែ វិឆ្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាកឡិចស៊ីសGS300ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-1731 បើកបរដោយនារីវ័យក្មេងម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់​។ 

​ប្រភពបន្តថា​ ដំបូងគេឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ​។ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ រថយន្តបង្កកៀបជាប់នឹងក្បាលនាគទៅមុខលែងរួច​។ រថយន្តរងខូចខាតមួយកំណាត់មុខយ៉ាងដំណំ និងអ្នកបើកបររងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់​៕

adverise with khmeread