ជនបរទេសអនាថាស្នាក់នៅខុសច្បាប់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ ៖ ជនបរទេសអនាថាស្នាក់នៅខុសច្បាប់និងគ្មានការងារធ្វើ ត្រូវបានប៉ូលិសរាជធានីភ្នំពេញបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃ​ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០នាទីរសៀល។

​ប៉ូលិសនិយាយថា ជនបរទេសទាំង២នាក់រួមមាន ១- ឈ្មោះ ALLEN RICHARD ANTHONY ភេទប្រុស ជនជាតិអាមេរិក កើតថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៦៩និង២- ឈ្មោះ TUGYAN SEFER ភេទប្រុស ជនជាតិទួរគី កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៧១ ត្រូវបាននាំខ្លួនមកកាន់ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅ ផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ 

​បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យបានធ្វើការសាកសួរ ឃើញថាជនទាំងនេះមិនចាំថ្ងៃខែឆ្នាំចូលមក ប្រទេសកម្ពុជានោះទេ ហើយរយៈកាលស្នាក់នៅប្រទេសកម្ពុជា គ្មានការងារធ្វើ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ មានសតិមិនប្រក្រតី និងគ្មានលិខិតឆ្លងដែន។ 

​បន្ទាប់មកប៉ូលិសបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread