Danny Welback រងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេល Arsenal ប្រកួតជាមួយក្រុម Sporting Lisbon

          ខ្សែប្រយុទ្ធ​ Danny Welbeck របស់​ក្លឹប Arsenal ត្រូវ​បាន​បញ្ជូន​ទៅ​ឆ្លុះកាំរស្មី X ដោយ​សាររងរបួស​ជើង​យ៉ាងធ្ងន់ធ្ងរ អំឡុង​ពេលក្រុម Arsenal ​ប្រកួត​ជា​មួយ​ក្រុម Sporting Lisbon ។

          កីឡាករសញ្ជាតិអង់គ្លេស​រូបនេះ​បាន​ហក់តែត​ជាមួយកីឡាករ Bruno Gaspar អំឡុងពេល​ប្រកួត​ក្នុងតង់ទី​១​នៅក្របខណ្ឌ Europa League ហើយប្រហែលជា​ធ្លាក់មក​វិញ​ខុស​ប្រក្រតី​។ ​ភ្លាមៗនោះក្រុម​គ្រូពេទ្យ​បាន​ស្ទុះចូល​ ដើម្បី​ជួយ​សង្គ្រោះ។

​        ក្រុមគ្រួពេទ្យ​ប្រញាប់ប្រញាល់​ចូល​ទៅកាន់​ទីលាន​និង​បាន​បញ្ចូល​ខ្យល់​អុក​ស៊ីស៊ែន​ដល់​ខ្សែប្រយុទ្ធរូបនេះ ខណៈមិត្តរួម​ក្រុម​ឈរមើល​ទាំង​ក្តីបារម្ភ។ ក្រុម​អ្នក​គាំទ្រ​បាន​ស្រែក​បន្ទរឈ្មោះរបស់ Welback​ នៅពេល​ត្រូវគេសែង​ចេញ​និង​ប្តូរ​ជំនួស​ដោយ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។

 

          គ្រូបង្វឹកក្រុម Arsenal លោក Unai Emery បាន​និយាយថា “គាត់មាន​បញ្ហា​កជើង។ គាត់ប្រហែលជាប៉ះពាល់​អ្វីមួយត្រង់កជើងរបស់គាត់”៕

adverise with khmeread