អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាក់ស្តែងនៅម៉ោង​១០ និង​៣០នាទី ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលាអនុវិទ្យាល័យឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង​។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យទាំង ០៥នាក់រួមមាន​ ១.ឈ្មោះ ធឿត វ៉ាន់ថា ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង, ២.ឈ្មោះ សៀក សៅលី ភេទប្រុស អាយុ​២២ឆ្នាំ មុខរបរបិតស្កុតម៉ូតូ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៣.ឈ្មោះ ជួប សង្ហា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង,​ ៤.ឈ្មោះ ម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ​១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និង៥.ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ​៣២ឆ្នាំ រស់នៅផ្ទះជួលភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

​វត្ថុតាងដកហូតរួមមានថ្នាំញៀនម៉ាទឹកកកចំនួន ០៣កញ្ចប់, ថង់ច្រកថ្នាំ ១២ដុំ, កន្ត្រៃចំនួន ០១, ទូរស័ព្ទចំនួន ០៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

​បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវីធី​៕

adverise with khmeread