រថយន្តធំក្រឡាប់ បើកបុកជាមួយរថយន្តក្រឡាប់និតូចខ្ទេចមុខ, របួសម្នាក់នៅព្រៃនប់

​ព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្តបណ្តាលឱ្យរថយន្តធំក្រឡាប់ ហើយរថយន្តតូចខ្ទេចមុខរបួសម្នាក់ កើតឡើង នាថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៥និង៣០នាទីព្រឹក នៅលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៦០.១៦១ស្ថិតក្នុងភូមិតានៃ  ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាកវីហ្គោ ពណ៌ស្ករពាក់ផ្លាកលេខ កណ្តាល 2A_7171មានទិសដៅ ពីខេត្ត ព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ​ ឆេង ឈីមគង់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាងកញ្ចក់ មានទីលំនៅភូមិ២ សង្កាត់២ ក្រុង​.ខេត្តព្រះសីហនុ (របួសស្រាល)។

​លុះមកដល់ចំណុចខាងលើ បានធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហម អ្នកបើកបរបានបួងចង្កូតឡើងវិញក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកនីសាន់កង់ដប់ពាក់ផ្លាកលេខកោះកុង  3A_0246 ពណ៌ស ដឹកថ្មក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ​ សុខ ឌី ភេទប្រុស អាយុ​៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សាយ​ ឃុំអូរ ​ស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​បណ្ដាលឱ្យរថយន្តដឹកថ្មក្រឡាប់ផ្ងារកង់ឡើងលើ ប៉ុន្តែអ្នកបើកបរមិនរងគ្រោះធ្ងន់ធ្ងរទេ រីឯរថយន្តវីហ្គោខ្ទាតធ្លាក់ពីលើផ្លូវជាតិ៕

adverise with khmeread