adverise with khmeread Bad35066 c7e0 4046 9a28 d34013ef554c

ជនដៃដល់ម្នាក់កាប់ចិញ្ច្រាំអ្នកលក់ចង្រិតចៀន របួសធ្ងន់

     ភ្នំពេញ ៖ បុរសលក់ចង្រិតចៀនម្នាក់បានរងរបួសធ្ងន់ចំក្បាល បន្ទាប់ពីដែលជនដៃដល់កាប់ចិញ្ច្រាំជាច្រើនកាំបិត បន្ទាប់ពីមានជម្លោះជាមួយជនមួយក្រុមកំពុងផឹកស្រាថ្នាំ។ អំពើ​ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី៩ធ្នូឆ្នាំ២០១៥ស្ថិតនៅតាមផ្លូវលេខ៣៧១ក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទពុន ខណ្ឌមានជ័យ ។
    ជនរងគ្រោះឈ្មោះសុខ សីុនួន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរលក់ចង្រិតជៀនស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពុនខណ្ឌមានជ័យរបួសបីកាំបិតត្រូវក្បាលពីកាំបិតនិងដៃមួយកាំបិត។រីឯជនសង្ស័យឈ្មោះហេង សុខនិត ភេទប្រុស អាយុ៣៣ឆ្នាំស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។
     ជនរងគ្រោះបានឲ្យដឹងថា ដំបូងគាត់បានមកលក់ចង្រិតនៅលើចិញ្ចើមផ្លូវ៣៧១មានគ្នា៤នាក់ប្រពន្ធប្អូនថ្លៃនិងប្អូនជីដូនមួុយបានអង្គុយលក់បណ្តើរនិងដាក់តុជួបជុំគ្នាផឹកនៅកន្លែងលក់បណ្តើរ។ ខណៈនោះក៏មានជនសង្ស័យមានគ្នា៤នាក់មកទិញចង្រិតនិងទិញស្រាមកផឹកនៅតុក្បែរគ្នា។
    លុះផឹកបានមួយសន្ទុះក្រោយមកគ្នាក្រុមជនបង្ក៣នាក់បានទៅបាត់អស់២នាក់នៅសល់​ជនបង្កម្នាក់និងមិត្តភ័ក្រម្នាក់ទៀត។នៅពេលដែលបុរសឈ្មោះប៊ុនធឿនត្រូវជាប្អូនថ្លៃជនរងគ្រោះក្រោកទៅបត់ជើងតូច ស្រាប់ជនបង្កបានហៅឲ្យទៅផឹកជាមួយគាត់ក៏ឆ្លើយថាខ្ញុំបត់ជើងតូចមួយសិន។
    ខណៈពេលដេលកំពុងតែបត់ជើងតូចស្រាប់តែជនបង្កខាងលើស្ទុះទៅធាក់២ជើងពីក្រោយធ្លាក់ចូលព្រៃ ដោយបងថ្លៃក៏ទៅជួយស្រាប់តែជនបង្កទាញដបគុបទៅលើរងគ្រោះ​១ដប។តែប្រពន្ធទៅរងជំនួសត្រូវ១ដបចំទ្រូងខាងឆ្វេងហើយជនសង្ស័យបានរត់ទៅផ្ទះយកកាំបិតពីក្នុងផ្ទះមកកាប់ទៅលើឈ្មោះសុខ ស៉ីនួនឲ្យរងរបួសត្រូវបីកាំបិតចំចំហៀងក្បាលខាងឆ្វេងចំនួនពីរកន្លែងរយះក្បាលដាច់ស្លឹកត្រចៀកនិងត្រូវដៃឆ្វេងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន។
   ភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់ហើយឃាត់ជនបង្កបានយកទៅប៉ុស្តិ៍បឹងទំពុននិងកសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់