14569190100038

Neymar អួតថា​ខ្លួន​មាន​ជើង​ស្ដាំ​របស់ Ronaldo និង ឆ្វេង​ជា​របស់ Messi

    ​Neymar មិនបាន​ស្ទាក់ស្ទើរ​នោះទេ នៅពេល​ត្រូវបាន​គេ​សួរ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វេ​ប​សាយ UOL ថា​តើ​គាត់​ពេញចិត្ត​ជើង Ronaldo ឬក៏ Messi ។ Neymar សើច​ហើយ​និយាយថា "​ខ្ញុំ​នឹង​យក​ជើងឆ្វេង​របស់ Messi និង​ជើង​ស្ដាំ​របស់ Ronaldo ពីព្រោះ​ជើង​ស្ដាំ​របស់ខ្ញុំ​ល្អ​មិន​ចាញ់​គាត់​ប៉ុន្មាន​នោះទេ​"​។​

​    ​យ៉ាងណាមិញ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវបាន​គេ​សួរ​ឲ្យ​ជ្រើសរើស​រវាង Pele និង Messi ហើយ​គាត់​និយាយថា "​ជា​អកុសល​ខ្ញុំ​មិន​ដែរ​ឃើញ Pele លេង​នោះទេ​។ អ្វីដែល​ខ្ញុំ​ដឹង​អំពី​គាត់​គឺ​តាមរយៈ​តា​របស់ខ្ញុំ​និង​ប៉ា​របស់ខ្ញុំ ដែល​ធ្លាប់​និយាយប្រាប់​ថា​តើ​គាត់​លេង​របៀប​ម៉េច​។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​សំណួរ​មួយ​នេះ ប៉ុន្ដែ​ផ្ទុះ​ទៅវិញ​ខ្ញុំ​បានឃើញ Messi លេង ហើយ​បាន​លេង​ជាមួយគ្នា​ទៀត​។ ពួកគេ​ទាំងពីរ​គឺ​អស្ចារ្យ​បើតាម​ខ្ញុំ​គិត​"​។​

​    ​ហើយ​សំណួរ​ដ៏​តានតឹង​មួយទៀត​បាន​ឲ្យ Neymar ជ្រើសរើស​រវាង Real Madrid និង Manchester City តែ​គាត់​ឆ្លើយ​វិញ​ថា "​ខ្ញុំ​ចូលចិត្ត​បំបាក់ Real Madrid ជាង​ទៅ​បំបាក់ Man City!" គាត់​ឆ្លើយ​ដោយ​គ្មាន​ទើសទាល់​អ្នកណាម្នាក់​នៅ​ជុំវិញខ្លួន​នោះទេ​៕​

ប្រភព៖ Metro

មតិយោបល់