នារីបម្រើយន្តហោះជួយបំបៅដោះដល់ទារកយំមិនឈប់ម្នាក់នៅលើយន្តហោះ បន្ទាប់ពីម្តាយបង្កើតអស់ម្សៅទឹកដោះគោ

នារីបម្រើការលើយន្តហោះមួយរូប បានចូលខ្លួនដើម្បីជួយដល់ទារកកំពុងយំរបស់ភ្ញៀវអ្នកដំណើរម្នាក់ បន្ទាប់ពីនាងអស់ម្សៅទឹកដោះគោអំឡុងការហោះហើរមួយ។

នាង Patrisha Organo វ័យ​ ២៤ឆ្នាំ កំពុងបំពេញការងាររបស់នាងនៅជើងហោះហើរព្រឹកព្រហាមមួយនៅក្នុងប្រទេសហ្វីលីពីន ពេលដែលនាងបានឮទារកយំមិនឈប់ ហើយបានសម្រេចចិត្តចូលទៅដោះស្រាយបញ្ហាមួយនេះ។

នាងបានចូលទៅជិតម្តាយទារក ដែលអស់ម្សៅទឹកដោះគោ​​ និងផ្តល់សំណើដ៏រាក់ទាក់បំផុតមួយក្នុងការបំបៅដោះដល់ទារកដោយខ្លួននាងនៅក្នុងបន្ទប់ឯកជនផ្សេងទៀត។

Patrisha គឺជាម្តាយកូនមួយទារកអាយុប្រាំបួនខែមួយរូបផងដែរ ដូច្នេះនាងបាននិយាយថា នាងដឹងពីឧបសគ្គរបស់ម្តាយ។

នារីបម្រើយន្តហោះរូបនេះបាននិយាយថា ម្តាយក្មេងពិតជា "អរគុណ" ដល់នាងជាខ្លាំង ខណៈដែលនាងបានស្ថិតនៅអាកាសយានដ្ឋានតាំងពីយប់ មុនជើងហោះហើរមកដល់ ដែលជាហេតុធ្វើឱ្យនាងអស់ម្សៅទឹកដោះគោសម្រាប់កូនរបស់ខ្លួន៕


 

adverise with khmeread