Wow តារាចម្រៀង អេឡិច ចាន់ត្រា​ មិនត្រឹមតែសង្ហារទេ ថែមទាំងចិត្តល្អទៀតផង

    ដោយ-ខ្មែររីដ 
    ភ្នំពេញ-តារាចម្រៀង អេឡិច ចាន់ត្រា មួយរយៈនេះ បើទោះបីមានភាពមមាញឹកជាមួយនឹងអាជីពសិល្បៈ និងការងារផ្ទាល់ខ្លួនយ៉ាងណាក្តី  ប៉ុន្តែតារារូបនេះ ឩស្សាហ៍ឃើញចូលរួមក្នុងកម្មវិធីសង្គមជាច្រើន តាមរយៈ ការផ្តល់អាហារដល់កុមារកំព្រា ចាស់ជរា និង តាមរយៈកម្មវិធីមនុស្សធម៌ជាច្រើនផ្សេងទៀត។ 

    ជាក់ស្តែងថ្មីៗនេះ អេឡិច ចាន់ត្រា បានចុះទៅចែកជូនអំណោយដល់កុមារនៅមណ្ឌល របស់ អ្នកស្រី ម៉ម សុម៉ាលី ដល់កុមារី ដែលរងគ្រោះដោយការរំលោភបំពាន។ 

    យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ អេឡិច ចាន់ត្រា បានសរសេរ រៀបរាប់ថា ​​«ថ្ងៃនេះខ្ញុំបាទ និង អ្នកនាង ពេជ្រ សេរីរត្ន័​ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ​ដែលបានចូលរួមជាមួយម៉ាក់អ៊ុំម៉ាក់មីងជំទាវៗ ដែលបានឆ្លៀតពេលវេលាដ៏មានតំលៃបានទៅជួបប្អូនៗ ដើម្បីផ្ដល់ស្នាមញញឹមនិងក្ដីស្រលាញ់ព្រមទាំងសម្ភារៈប្រើប្រាស់ និងថវិការមួយចំនួនដល់ប្អូនៗជាជនរងគ្រោះរំលោភបំពានលើរូបរាងកាយ។

    សូមថ្លែងអំណរគុណដល់៖
១ លោកជំទាវ តាំង ម៉េងលីម (អង្គរ១បាវ មី១កេះធំ ត្រីខ ១កេះធំ សំលៀកបំពាក់សិស្ស ៣៤ កំប្លេរ ថវិការ ១២៧០០០០ ម៉ឺនរៀល)

២ លោកជំទាវ ស៊ឹម ពន្លក

៣ លោកជំទាវ ប៉ោណេត

៤ លោកស្រី ជា ធីតា (ម្ចាស់ហាងពេជ្រ អន្តរជាតិ) (អង្គរ មី ត្រីខ ​លោកស្រី ជា ធីតា ជួយអង្គរ ១ ខែ ២ បាវ)

៥ លោកស្រី ជីប អូន ​(៦៥០០០០ ម៉ឺនរៀល)

៦ លោកស្រី លឹម វួចហ៊ាង ( អង្គរ សៀវភៅ ប៉ិច)

៧ លោកស្រី ហេង សុខា (៥០០០០០ ម៉ឺនរៀល)

៨ លោកស្រី ហ៊ុក ស្រៀង (បាយម្ហូប ៦០ប្រអប់ ទឹកផ្លែឈើ៥កេះធំ លុយ200$)

៩ បងស្រស់ ( 20$)

១០ លោកស្រី សៀវ ម៉េង ( 100$)

១១ អ្នកមីង សុធារី (៥០០០០០ ម៉ឺនរៀល)

សូមជូនពរដល់ម៉ាក់អ៊ុំម៉ាក់មីងទទួលបានសុខភាពល្អនិងសុខសុភមង្គលក្នុងគ្រួសារ និង មានភាពជោកជ័យគ្រប់ភារៈកិច្ច​៕

adverise with khmeread