បុរស៣នាក់ជិះម៉ូតូបុកគូទឡានពីក្រោយរបួសធ្ងន់២នាក់,ម្នាក់រួចខ្លួន

​ប៉ៃលិន ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយលើក កើតឡើងរវាងរថយន្តនិងម៉ូតូ លើផ្លូវជាតិលេខ៥៩ ស្ថិតនៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សពីរនាក់រងរបួស និងម្នាក់ទៀតគ្មានរបួស  កើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា អ្នកបើកបររថយន្តឈ្មោះ ម៉ោះ ភេទប្រុស អាយុ ៣២ឆ្នាំ បើកបររថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ​ 3A-3622 បានគេចខ្លួន បន្សល់ទុករថយន្តនៅហ្នឹងកន្លែងកើតហេតុ។ 

​ចំណែកជនរងគ្រោះទាំងពីររួមមាន ១-ឈ្មោះ វ៉េន ធឿន ភេទ ប្រុស អាយុ​៤៨ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសធ្ងន់ បើកបរម៉ូតូម៉ាក HONDA DREAM C125 សេរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-2030 និង២-ឈ្មោះ វ៉ាត ហុង ភេទ ប្រុស អាយុ ៤៥ឆ្នារស់នៅភូមិឃុំជាមួយគ្នា របួសធ្ងន់។ មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តពីក្រោយ។

​បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕


 

adverise with khmeread