Manny Pacquiao នាំប្រពន្ធដើរលេងនៅទីក្រុងឡុងដ៍ កាត់សាញមុនពេលប្រកួតជាមួយនឹងកីឡាករ Broner

Manny Pacquiao ទំនងជារីករាយនឹងជីវិតនៅក្នុងទីក្រុងឡុងដ៍ក្នុងអំឡុងពេលវេលាឈប់សម្រាកលំហែកាយរបស់គាត់ ខណៈពេលដែលគាត់បានត្រៀមខ្លួនប្រកួតជាមួយអ្នកប្រដាល់ Adrien Broner នៅខែមករាខាងមុខ។

អ្នកប្រដាល់ជនជាតិហ្វីលីពីនរូបនេះបានបង្ហោះរូបភាពនៅលើ Instagram របស់គាត់ ខណៈពេលដែលគាត់រីករាយនឹងការធ្វើដំណើរតាមដងទន្លេ Thames ជាមួយភរិយារបស់គាត់លោកស្រី Jinkee កាលពីថ្ងៃពុធ។

ការហ្វឹកហាត់របស់ Pacquiao សម្រាប់ការវាយប្រកួតជាមួយនឹងកីឡាករ Broner នឹងចាប់ផ្តើមឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែបេះដូងរបស់គាត់ហាក់បីដូចជាចង់ធ្វើការប្រកួតជាមួយនឹងកីឡាករ Floyd Mayweather ម្ដងទៀត ក្រោយពីគាត់បាននិយាយថាវាជា "លទ្ធភាពធំ" នៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យ Oxford នៅសប្តាហ៍នេះ។

អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះបានផ្តួល Pacquiao នៅ Las Vegas នៅឆ្នាំ ២០១៥ ។

Pacquiao នឹងការពារខ្សែក្រវាត់ពិភពលោកលើកទី ២ របស់គាត់ជាមួយអ្នកប្រដាល់ Broner នៅឆ្នាំក្រោយ តែជាមួយនឹងការប្រកួតសល់ត្រឹមតែពីរខែ គាត់នៅតែមានពេលវេលាដើម្បីសោយសុខជាមួយប្រពន្ធរបស់គាត់នៅប្រទេសអង់គ្លេស៕


 

adverise with khmeread