បុរសឥណ្ឌានាំគ្នាដេកឱ្យគោមួយហ្វូងដើរជាន់ស្ទើរបាក់ឆ្អឹងឆ្អែងដើម្បីនាំលាភសំណាង

បុរសឥណ្ឌាស្ម័គ្រចិត្តជាច្រើននាក់បានដេកឱ្យគោមួយហ្វូងដើរជាន់ពីលើដើម្បីនាំលាភសំណាង និងភាពរុងរឿងក្នុងភូមិរបស់ខ្លួន។

ពិធីបុណ្យប្រពៃណីនេះបង្ហាញពីអ្នកកាន់សាសនាហិណ្ឌូនាំគ្នាចូលរួមក្នុងព្រឹត្តិការណ៍នោះក្នុងទីក្រុង Ujjain រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។

ហ្វូងមនុស្សជាច្រើនត្រូវបានគេឃើញឈរចោមរោមមើលក្នុងពិធីបុណ្យនោះ ខណៈដែលអ្នកខ្លះអាចនឹងត្រូវបានឃើញចូលរួម និងចូលទៅដេកឱ្យគោជាន់ដែរ។

ក្រុមបុរសទាំងនោះបាននាំគ្នាដេកផ្កាប់មុខចុះទៅនឹងដី ហើយហ្វូងគោបានមកដល់ដើរជាន់ពីលើខ្លួនរបស់បុរសទាំងនោះម្ដងមួយៗរហូតផុតហ្វូងគោ។

ពិធីបុណ្យនេះ គឺជានិមិត្តរូបមួយនៃព្រះ Ekadashi ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១០ បន្ទាប់ពីពិធីបុណ្យសាសនាហិណ្ឌូ Diwali៕


 

adverise with khmeread