មុនពេលរត់ គួរទទួលទានអ្វីខ្លះ ដើម្បីរត់មិនឆាប់ហត់និងមិនរមួលក្រពើ

អ្នកដែលឧស្សាហ៍រត់ ឬ លេងកីឡាបាល់ទាត់ ឆាប់ហត់ និងឆាប់រមួលក្រពើ គឺមិនសូវចាប់អារម្មណ៍ទៅលើចំណីអាហារដើម្បីទទួលទាននៅមុនការហាត់កីឡានោះទេ។ ពិតណាស់ អាហារជាកត្តាសំខាន់ដើម្បីរក្សាតុល្យភាពសុខភាព ដូច្នេះវាគឺចាំបាច់បំផុត ដែលត្រូវដឹងថាត្រូវទទួលទានអ្វីមុនពេលហាត់កីឡា ជាពិសេសការរត់យូរៗ ដូចជាកីឡាបាល់ទាត់ជាដើម។ 

ការទទួលទានអាហារឆ្អែតពេកអាចបង្កឱ្យឈឺពោះពេលរត់ ប៉ុន្តែបើរត់ទាំងពោះទទេ គឺបណ្តាលឱ្យមានអារម្មណ៍ខ្សោយនិងភាំងៗស្មារតី។ ដូច្នេះអ្នកគួរពិសារអាហារសម្រន់ក្នុងបរិមាណល្មម នៅមុនការហាត់កីឡា ១ម៉ោងកន្លះ ទៅ ៣ ម៉ោង។ 

អាហារដែលល្អបំផុតដើម្បីទទួលទានមុនពេលរត់មានដូចជា ចេក ប៉ោម ផ្លែបឺរី នំប៉័ងស្រូវសាលី ទឹកដោះគោជូរ បឺរសណ្តែកដី ផ្លែបឺរ និងទឹកដោះគោសុទ្ធ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត