តើមូលហេតុអ្វីដែលចេះតែធ្វើឱ្យឈឺម្រាមដៃ?

ឈឺចាប់ក្នុងម្រាមដៃ គឺជាការឈឺកាច់រមួលក្នុងម្រាមដៃទាំងអស់រួមទាំងមេដៃផងដែរ។ ម្រាមដៃ គឺយើងប្រើវាច្រើនជាងគេ និងទទួលរងពីសីតុណ្ហភាពគ្រប់យ៉ាងជាងផ្នែកណាៗទាំងអស់លើរាងកាយទាំងមូល។ មានរឿងជាច្រើន ដែលបណ្ដាលឱ្យម្រាមដៃឈឺចាប់ ហើយវាឈឺចាប់ពីស្រាលរហូតដល់ឈឺចាប់ធ្ងន់ធ្ងរក៏មាន ដោយសារអាស្រ័យលើសណ្ឋានជំងឺ។

ខាងក្រោមនេះ គឺជាមូលហេតុដែលធ្វើឱ្យម្រាមដៃរបស់អ្នកឈឺ។

១. អ្នកប្រហែលកើតជំងឺ Raynaud
Raynaud គឺជាជំងឺមួយ ដែលសរសៃឈាមរបស់អ្នកប្រតិកម្មទៅនឹងរបស់ត្រជាក់ បង្កឱ្យរហែកសរសៃឈាម។ ការរហែកនេះ បណ្ដាលឱ្យតឹងសរសៃ និងស្ទះសរសៃឈាមដែលហូរក្នុងម្រាមដៃ។ 

* រោគសញ្ញា៖
- ម្រាមដៃត្រជាក់
- មានការផ្លាស់ប្ដូរពណ៌លើស្បែករបស់អ្នកពីស ទៅខៀវ។
- មានអារម្មណ៍ស្ពឹកស្រពន់
- មានដំបៅលើម្រាមដៃ
- ឈឺចាប់ក្នុងម្រាមដៃ ឬចុងម្រាមដៃ

* វិធីព្យាបាល៖
- ជៀសវាងរបស់ត្រជាក់ ហើយប្រើស្រោមដៃ
- ឈប់ជក់បារី ដែលធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ
- កាហ្វេ
- ហើយកាលណាមានអារម្មណ៍ត្រជាក់ម្រាមដៃ និងឈឺចាប់ ត្រូវត្រាំដៃក្នុងទឹកក្ដៅឧណ្ហៗ។

២. ជំងឺងាប់សរសៃប្រសាទ
ជំងឺជាក់លាក់ដូចជាទឹកនោមផ្អែម អាចធ្វើឱ្យខូចសរសៃប្រសាទបាន ជាលទ្ធផលនាំឈឺចាប់ ស្ពឹកស្រពន់ដៃជើង។ ស្ថានភាពជំងឺបែបនេះត្រូវបានគេហៅថា ងាប់សរសៃប្រសាទ ហើយពេលខ្លះវាក៏អាចនាំឱ្យឈឺម្រាមដៃបានដែរ។

* រោគសញ្ញា៖
- ស្ពឹក ស្រពន់ក្នុងម្រាមដៃ
- មានអារម្មណ៍ប្រែប្រួលខ្លាំងពេលប៉ះពាល់របស់។

* វិធីព្យាបាល៖
- រក្សាសម្ពាធឱ្យក្រោមការគ្រប់គ្រង
- បរិភោគអាហារមានសុខភាពល្អ និងជ្រើសរើសការរស់នៅល្អមួយ
- ត្រូវសកម្មជានិច្ច
- ឈប់ជក់បារី។

៣. ងាប់ជាលិកា
ងាប់ជាលិកា ត្រូវបានគេស្គាល់ថា របួសជាលិកាដោយសាររបស់ត្រជាក់។ វាកើតឡើង នៅពេលស្បែក និងជាលិកាក្រោមស្បែកកករឹង។ ភាគច្រើននៃការងាប់ជាលិកា គឺបណ្ដាលមកពីការមិនប្រើរបស់ការពារ ឬការប៉ះពាល់របស់ត្រជាក់យូរ។

* រោគសញ្ញា៖
- ត្រជាក់ ដៃឡើងស ស្បែករឹងដោយមិនមានអារម្មណ៍ទៅនឹងរបស់ដែលកាន់ ឬឈឺក្នុងម្រាមដៃ
- ម្រាមដៃឈឺចាប់ខ្លាំង ពេលជាលិកាចាប់ផ្ដើមរឹង។

* វិធីព្យាបាល៖
- ការពារដៃពីរបស់ត្រជាក់ ប្រសិនបើនៅខាងក្រៅ ត្រូវពាក់ស្រោមដៃ
- ត្រាំដៃ ឬជើងក្នុងទឹកក្ដៅឧណ្ហៗ ដែលមានសីតុណ្ហភាពពី ៣៧ ទៅ ៤២ អង្សា។
- ហាមកម្ដៅស្បែករបស់អ្នកដែលកំពុងត្រជាក់ ព្រោះវាអាចនាំឱ្យរលាកបាន។

៤. រលាកសន្លាក់ម្រាមដៃ
ជំងឺរលាកឆ្អឹងសន្លាក់ និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាប្រភេទរលាកដែលបង្កឱ្យឈឺចាប់ក្នុងម្រាមដៃ។ 

* រោគសញ្ញា៖
- មានអារម្មណ៍រេចរឹល ក្រហាយក្នុងម្រាមដៃ ជាពិសេសចុងម្រាមដៃ
- ពេលរលាកសន្លាក់កាន់តែអាក្រក់ ម្រាមដៃនឹងឈឺចាប់ខ្លាំង បើទោះមិនសូវប្រើម្រាមដៃក៏ដោយ។

* វិធីសាស្ដ្រព្យាបាល៖
- របស់ក្តៅឧណ្ហៗឬទឹកអាចជួយទប់ការឈឺចាប់បាន
- រកអ្នកជំនាញដើម្បីព្យាបាល។

៥. កើតជំងឺស្បែក
ជំងឺស្បែកដូចជាជំងឺរើម រោគរលាកស្បែក ។ល។ ក៏ធ្វើឱ្យម្រាមដៃឈឺចាប់ដែរ។

* រោគសញ្ញា៖
- ស្បែកឡើងប្រេះ ឬរបកស្បែក
- ឆ្លងមេរោគក្នុងម្រាមដៃ និងហើមចុងម្រាមដៃ។

* វិធីព្យាបាល៖
ត្រូវរកការព្យាបាលតាមវេជ្ជបញ្ជាឱ្យត្រឹមត្រូវ ទៅនឹងស្ថានភាពជំងឺស្បែក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...