adverise with khmeread 1

កីឡាការិនី​ប្រដាល់ Miesha Tate និយាយថា​នាង Holly Holm នឹង​ជួប​រឿង​ភ្ញាក់ផ្អើល​ដូច​នាង Ronda Rousey

​កីឡាការិនី​ប្រដាល់​នាង Miesha Tate ត្រៀម​រួចរាល់​ហើយ​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​កីឡាការិនី​ក្បាច់គុណ​ចម្រុះ Holly Holm ម្តងទៀត ខណៈ​ការប្រកួត​ជាមួយ Ronda Rousey ត្រូវបាន​ពន្យា​ពេល​។​

Tate នឹង​ស្វាគមន៍​នាង Holm សម្រាប់​ជើងឯក UFC 196 នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​កម្រិត​ទម្ងន់ ៦១ គីឡូក្រាម​។ នាង Tate ជឿថា នាង​អាចធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដូចដែល​នាង Holm បានធ្វើ​ដាក់​កីឡាការិនី Rousey នៅក្នុង​កម្មវិធី UFC 196 ផងដែរ​។​

​កីឡាការិនី Tate វ័យ ២៩ ឆ្នាំ បាន​និយាយថា "​ខ្ញុំ​គិតថា ខ្ញុំ​អាច​បំបាក់​នរណា​ទាំងអស់​ដោយ​ដៃ​ឆ្វេង​របស់ខ្ញុំ សូម្បីតែ Holly​។ ខ្ញុំ​ចង់ឃើញ​ការប្រកួត​ម្តងទៀត​ដែរ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ទៅ​ទីនោះ ខ្ញុំ​នឹង​ឈ្នះ​ខ្សែក្រវាត់​ជាមិនខាន​"៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់