adverise with khmeread History of violenc 3586810b

ប្រទេស​ដែល​បង្ហូរឈាម​ក្នុង​សង្គ្រាម​ច្រើនជាងគេ​ជាង​៤០០០​ឆ្នាំ​មកនេះ​ត្រូវបាន​ចងក្រង​ក្នុង​ផែនទី​មួយ​ដោយ​ក្រុមហ៊ុន​ហូ​ឡង់​

​    ​ផែនទី "​ភូមិសាស្ត្រ​អំពើហិង្សា​" ថ្មី​មួយ​បានបង្ហាញ​ទីកន្លែង​ដែល​សមរ​ភូមិធំៗ​បាន​កើតឡើង​នៅក្នុង​ពិភពលោក​ក្នុង​រយៈកាល​ជាង ៤០០០ ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Telegraph ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២ មីនា​។ 

​    ​ការធ្វើដំណើរ​អន្តរ​កម្ម​ឆ្លងកាត់ "​គ្រប់​សមរភូមិ​" ត្រូវបាន​បង្កើតឡើង​មិនមែន​ចេញពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ទេ តែ​ចេញពី​ទិន្នន័យ​ដែល​បញ្ចូល​ក្នុង​វេ​ប​សាយ Wikipedia​។ 

​    ​ផែន​ទីនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ហូ​ឡង់​មួយ​ឈ្មោះថា LAB1100​។ វា​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​អ​ភ​វិ​ឌ្ឍ​ន៍​បង្កើតឡើង​ដោយ​លោក Pim van Bree និង លោក Geert Kessels​។ 

​    ​ពួកគេ​បាន​ប្រើប្រាស់​ទិន្នន័យ Wikidata និង DBpedia ដែល​ដកស្រង់​ចេញពី Wikipedia ស្តីពី "​ជម្លោះ​យោធា​" ដើម្បី​បង្កើត​រូបភាព​មើលឃើញ​លក្ខណៈ​អន្តរ​កម្ម​ទាំងនេះ​ឡើង​។ 

​    ​ទោះយ៉ាងណា អាចមាន​បញ្ហា​មួយចំនួន​ជាមួយ​ផែនទី​នេះ ព្រោះ​ទិន្ន័យ Wikipedia មិន​គួរឱ្យ​ជឿជាក់ ១០០ ភាគរយ​នោះទេ​។  

​    ​លោក Pim van Bree និង លោក Geert Kessels បាន​រកឃើញ​សមរភូមិ​ចំនួន ១២.៧០៣ ដែលមាន​ទីតាំង​ច្បាស់លាស់ ហើយ​កាលបរិច្ឆេទ​ចំនួន ២.៦៥៧ ត្រូវបាន​ដកស្រង់​ចេញពី Wikidata និង​កាលបរិច្ឆេទ​ផ្សេងទៀត​ដកចេញ​ពី​វេ​ប​សាយ DPpedia​។ 

​    ​អ្នក​ទាំងពីរ​បាន​ពន្យល់​ថា "​មាន​អត្ថបទ​ច្រើន​នៅលើ Wikipedia ប៉ុន្តែ​ទិន្នន័យ​ពួកគេ​មិនបាន​ចេញផ្សាយ​តាម​ទម្រង់​ដែលមាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ស្រួល​មើល​នោះទេ​"​។ 

​    ​តោះ​មើល​ផែនទី​ទាំងអស់គ្នា​ថា​តើ​ក្នុង​រយៈពេល ៤០០០ ឆ្នាំ​មកនេះ​ប្រទេស​ណាខ្លះ​ដែល​បង្ហូរឈាម​ក្នុង​សង្គ្រាម​ខ្លាំងជាងគេ​?៕ 

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់