កើតជំងឺលើសឈាមនៅមុនអាយុ ៤០ ឆ្នាំ ពេលឈានដល់នៅវ័យកណ្តាលចាំតែត្រៀមកើតជំងឺប្រល័យ ២ មុខទៀតចុះ

ការសិក្សាថ្មី២បានបង្ហាញថា អ្នកដែលវិវត្តទៅជាជំងឺលើសឈាមនៅមុនអាយុ ៤០ ឆ្នាំ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលនៅវ័យកណ្តាល។

ការសិក្សាមួយក្នុងចំណោមការសិក្សាទាំង២បានពិនិត្យតាមដានលើមនុស្សពេញវ័យចំនួន ៤.៨០០ នាក់នៅសហរដ្ឋអាមេរិកនិងបានរកឃើញថា ការឡើងសម្ពាធឈាមខ្ពស់នៅមុនអាយុ ៤០ ឆ្នាំបានផ្សាភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ ៣,៥ ដងក្នុងអំឡុងការតាមដានរយៈពេល ១៩ ឆ្នាំមកនេះ។

ការសិក្សាទី ២ បានពិនិត្យលើមនុស្សវ័យក្មេងជិត ២,៥ លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាងមួយទសវត្សរ៍ ហើយក៏បានរកឃើញផងដែរថា ការកើតជំងឺលើសឈាមនៅមុនអាយុ ៤០ ឆ្នាំ ក៏ត្រូវបានផ្សាភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

ស្ត្រីក្នុងការស្រាវជ្រាវនេះមានហានិភ័យខ្ពស់ក្នុងការកើតជំងឺសរសៃឈាមបេះដូងដល់ទៅ ៧៦ ភាគរយ ហើយចំពោះបុរស ហានិភ័យគឺមានខ្ពស់ជាង ពោលគឺ ៨៥ ភាគរយ បើប្រៀបធៀបទៅនឹងបុរសផ្សេងទៀត ដែលមានសម្ពាធឈាមធម្មតា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...