ស្ត្រីម្នាក់ចេះតែដើរខ្យល់ឥតឈប់ ទៅដល់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតបោះថ្នាំមួយប្រអប់ឱ្យលេប...សប្តាហ៍ក្រោយស្ត្រីនោះក្តៅឆេ​វដាក់គ្រូពេទ្យ

សំណើច៖ ថ្ងៃមួយមានស្ត្រីម្នាក់បានទៅមន្ទីរពេទ្យ។ នាងបានប្រាប់ទៅវេជ្ជបណ្ឌិតថា "លោកគ្រូពេទ្យ ខ្ញុំមានបញ្ហាចម្លែកមួយ។ ខ្ញុំផោមឥតឈប់សោះ គឺច្រើនដងណាស់ក្នុងមួយនាទី។ និយាយមែនទែនទៅ ខ្ញុំផោម៣ដងហើយគ្រាន់តែដើរចូលបន្ទប់របស់លោកគ្រូពេទ្យ។ ប៉ុន្តែលោកគ្រូពេទ្យប្រហែលជាមិនបានចាប់អារម្មណ៍ទេ ព្រោះផោមរបស់ខ្ញុំគឺខ្សឹបជានិច្ច ហើយពុំមានក្លិនទេ។ វាពិតជារំខានខ្ញុំខ្លាំងណាស់ ព្រោះវាកើតឡើងគ្រប់ពេលទាំងយប់ទាំងថ្ងៃ។ ខ្ញុំពិតជាទាល់តម្រិះហើយ មិនដឹងធ្វើយ៉ាងម៉េចទេទើបបាត់ផោម"។ 

លោកគ្រូពេទ្យបានឆ្លើយថា "ខ្ញុំគិតថា ខ្ញុំដឹងថាមានរឿងអីកើតឡើង។ យកថ្នាំទាំងនេះលេបរៀងរាល់ព្រឹក ហើយត្រឡប់មករកខ្ញុំវិញនៅសប្តាហ៍ក្រោយ" រួចលោកគ្រូពេទ្យក៏ហុចប្រអប់ថ្នាំឱ្យស្ត្រីម្នាក់នោះ។ 

ដល់ពេលកំណត់ ស្ត្រីនោះបានមករកលោកគ្រូពេទ្យវិញ រួចប្រាប់គាត់ទាំងកំហឹងយ៉ាងដូច្នេះថា "ខ្ញុំមិនដឹងថាលោកគ្រូពេទ្យឱ្យថ្នាំស្អីមកខ្ញុំលេបទេ ខ្ញុំនៅតែផោមឥតឈប់ដដែល ប៉ុន្តែលើកនេះផោនខ្ញុំធុំក្លិនដូចពងទាស្អុយ សូម្បីតែខ្ញុំផ្ទាល់ក៏ទ្រាំក្លិនផោមនេះមិនចង់បានដែរ!!!!"។

លោកគ្រូពេទ្យនិយាយថា "អស្ចារ្យណាស់ចឹង! ថ្នាំនោះគឺសម្រាប់ព្យាបាលច្រមុះរបស់លោកស្រី ឥឡូវតោះចាប់ផ្តើមពិនិត្យបញ្ហាត្រចៀកវិញម្តង..."៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab