adverise with khmeread 0

កូរ៉េខាងជើងសាកល្បងគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយប្រាំមួយគ្រាប់ ផ្គើន​ទៅនឹង​ទណ្ឌកម្ម​អន្តរជាតិ​

យោងតាម​ពាក្យសម្តី​នៃ​អគ្គសេនាធិការ​ចម្រុះ​ប្រទេស​កូរ៉េខាងត្បូង​បានឱ្យដឹងថា កូរ៉េខាងជើង​បាន​បំ​ផ្លោង​គ្រាប់​រ៉ុ​កែ្ក​ត​ចម្ងាយ​ឆ្ងាយ​ប្រាំមួយ​គ្រាប់​ដែល​ហោះ​ក្នុង​រយៈ​ចំងាយ ១០០ ទៅ ១៥០ គីឡូម៉ែត្រ​ចេញពី​ឧបទ្វីប​កូរ៉េ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ក្រសួងការពារជាតិ​ការពារជាតិ​នៃ​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា គ្រាប់​រ៉ុ​កែ្ក​ត​បានធ្វើ​ដំណើរ​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ ហើយ​យោធា​កូរ៉េខាងត្បូង​កំពុងធ្វើកា​វិភាគទៅលើ​ស្ថានភាព​នេះ​។​

​ព័ត៌មាន​មួយ​នេះ​ត្រូវបាន​រាយការណ៍​មួយថ្ងៃ​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានធ្វើការ​បោះឆ្នោត​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើងដោយសារការបាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​នុយក្លេអ៊ែរ​និង​ការធ្វើ​តេស្ត​កាលពីពេល​ថ្មីៗ​នេះ ដែល​ផ្គើន​ទៅនឹង​ទណ្ឌកម្ម​អន្តរជាតិ​នាពេល​បច្ចុប្បន្ន​។​

​ការពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​គឺ​បានចាប់ផ្តើម​បន្ទាប់ពី​កូរ៉េខាងជើង​ហ៊ាន​អះអាងថា​ខ្លួន​បានសម្រេច​ការធ្វើ​តេស្ត​សាកល្បង​ជោគជ័យ​មួយ​ទៅលើ​គ្រាប់បែក​អ៊ី​ត្រូ​សែន​កាលពី​ខែមករា ដែល​នោះ​គឺជា​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​បួន​របស់ខ្លួន​។​

​បន្ទាប់មក​នៅ​ខែកុម្ភៈ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា​ខ្លួន​បាន​ទទួលបាន​ជោគជ័យ​ជាមួយ​ការ​បង្ហោះ​ផ្កាយរណប​ចូលទៅក្នុង​គន្លង​ផែនដី​តាមរយៈ​គ្រាប់​រ៉ុក្កែត Kwangmyongsong ។​

​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​គឺជា​ការប្រមាថ​ក្រុមប្រឹក្សាសន្តិសុខ ហើយក៏​កំពុងតែ​បង្ក​ការព្រួយបារម្ភ​ដល់​ប្រទេសជិតខាង​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ CNN

មតិយោបល់