adverise with khmeread The dress thailand 09

ការថត​បង្ហាញ​ម៉ូដ​ថ្មី​នៅលើ​ឡាន​ដឹក​សំរាម

     ក្រុមហ៊ុន​សម្លៀកបំពាក់​មួយ​ដែលមាន​ឈ្មោះ The Dress Thailand បាន​បង្កើត​ការថត​ស្ទា​យ​ថត​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ថត​តារា​បង្ហាញ​ម៉ូត​ឲ្យ​ឈរលើ​ឡាន​ដឹក​សំរាម​ខាងក្រោយ មើលទៅ​ចម្លែក​ខ្លាំងណាស់​។  

    អតីត​បេក្ខភាព​ក្នុង​កម្មវិធី The Face Thailand season 2 ចំនួន​៤​នាក់​ត្រូវបាន​អ​ញ្ចើ​ញ​មក​ថត​ផ្សព្វផ្សាយ​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​នេះ​ផងដែរ​។ 

     ក្នុងចំណោម​តារា​៤​នាក់​នោះ​ក៏មាន​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី The Face Thailand season 2 ដែលមាន​ឈ្មោះ Ticha និង​៣​នាក់​ទៀត មានឈ្មោះ Gina, Gwang, និង Maprang គឺ​ជាប់​ក្នុង​វគ្គ​ចុងក្រោយ​។ 

    ការថត​ដែលមាន​ការច្នៃប្រឌិត​បែបនេះ គឺ​ក្នុង​ទីតាំង​នាទី​ក្រុង​បាងកក ហើយ​ត្រូវបាន​ថត​នៅលើ​ឡាន​ដឹក​សំរាម ក្នុងន័យ​"​ថែរក្សា​បរិស្ថាន​នៅក្នុង​ទីក្រុង​មួយ​នេះ​ឲ្យ​បានល្អ​"៕​

 

#thedressthailand

A video posted by The Dress Thailand (@thedressthailand) on

 

 

#thedressthailand

A video posted by The Dress Thailand (@thedressthailand) on

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់