adverise with khmeread Eab1c6c1 ab68 4f4f b718 b5d694c40418

ចោរ​២​នាក់​ភ្ជង់​កាំភ្លើង​គំរាម​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​

     ភ្នំពេញ ៖ មាន​ករណី​អំពើ​ប្លន់​កើតឡើង​នៅ​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​អង្គរកា ភូមិ​បឹង សង្កាត់ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ក្រុមចោរ​ប្រាប់​​អាវុធ ​២​ នាក់​ បាន​ភ្ជង់​កាំភ្លើង​គំរាម​ប្លន់​យក​ម៉ូតូ​ស៊េរី​ថ្មី​មួយគ្រឿង​ពី​ស្ត្រី​ម្នាក់​បាន​​​  ​សម្រេច​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហៀ​ង ស្រី​លឹ​ង អាយុ ២៨​ឆ្នាំ​មុខរបរ កសិករ ស្នាក់នៅ​ភូមិ កោះរ​ដៀង សង្កាត់​ព​ង្សាំ​ង បាត់បង់ម៉ូតូ​០១ គ្រឿង​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FC-9300​។  ត្រូវ​ក្រុមចោរ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ មធ្យោបាយ​ម៉ូតូ ០១គ្រឿង​មិន​ស្គាល់​ម៉ាក ធ្វើ​សកម្មភាព ភ្ជង់​និង​គំរាម​បាញ់ ជនរងគ្រោះ​ភ័យ​ក៏​ឲ្យ​ម៉ូតូ​ទៅ​ពួកវា ហើយ​បាន​ជិះ​គេចខ្លួនបាត់តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់