adverise with khmeread Jyp to halt activities in china due to tzuyu controversy

Tzuyu ដាក់ខ្លួន នៅពេលប្រៀបធៀបជាមួយ Seolhyun

            ​ក្នុងកម្មវិធី “One Night of TV Entertainment” របស់​ទូរទស្សន៍ SBS ​តារា​ចម្រៀ​ង​ប៉ប់ Tzuyu សមាជិក​របស់​ក្រុម TWICE ត្រូវបានសួរនាំ​អំពី​ការ​យល់​ឃើ ញ​របស់​នាង​ជុំវិញ​ការប្រៀបធៀបជាមួ​យ​តារាចម្រៀង​ Seolhyun សមាជិក​របស់​ក្រុម AOA ។ តារាចម្រៀងទាំងពីរនេះ​ត្រូវបានមជ្ឈ​ដ្ឋាន​ជាច្រើនធ្វើ​ការ​ប្រៀប​ធៀប​​និ​ងចាត់ទុកថា ជា​គូប្រជែង​ខាងថត​ផ្សាយ​ពាណិជ្ជកម្ម។

          អ្នកកាសែតបាន​ប្រៀបធៀប​សម្រស់របស់តារាចម្រៀងស្រីទាំងពីរ​ ហើយ​បាន​សួរ Tzuyu អំពីការយល់ឃើញ​របស់នាង។ Tzuyu បាន​ឆ្លើយ​បែប​សុភាព​រាប​​សា​ថា “Seolhyun ស្អាតខ្លាំងណាស់។ ខ្ញុំមិនអាចប្រៀបធៀប​ជាមួយ​​គាត់​បាន​ទេ”​។

            កន្លងមក​ Seolhyun ក៏ធ្លាប់​ត្រូវបានសាកសួរ​ផងដែរនៅ​ក្នុង​កម្មវិធី “One Night of TV Entertainment ” ថា តើនាងចាត់ទុក​ Tzuyu ជាគូប្រជែង​របស់​នាង​ឬ​យ៉ាង​ណា។ នៅពេលនោះ Seolhyun ក៏បានអួតសរសើរអំពី Tzuyu ផងដែរ៕

Seolhyun

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់