adverise with khmeread A463b4c9 8640 4b28 8179 eef1ecce5aa8

សេចក្តីជូនដំណឹង​ស្តីពី​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី​(JE)​ដល់​កុមារ

    ភ្នំពេញ ៖ សាលាខណ្ឌ​សែន​សុខ​សូម​ជម្រាបជូន​ដំណឹង​ដល់​មាតាបិតា​កុមា​រទាំង​ពីរភេទ ដែលមាន​អាយុ​ចាប់ពី ០៩​ខែ ដល់ ១៥​ឆ្នាំ ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ មេត្តា​ជ្រាបថា ៖ នៅ​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦  ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សែន​សុខ​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​យុទ្ធនា​ការផ្តល់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី​(Japenese Encephanlitis) ដល់​កុមា​រទាំង​ពីរភេទ​ចាប់ពី​អាយុ ០៩​ខែ ដល់ ១៥​ឆ្នាំ នៅតាម​ភូមិ​នីមួយៗ​ក្នុង​សង្កាត់​ទាំង​០៤ ព្រឹក​ចាប់​វេលា​ម៉ោង 08h:00n - 11h:30n និង​រសៀល 02h:00n - 05h:00nដូចខាងក្រោម ៖
-​ សង្កាត់​ទឹកថ្លា មាន​រយៈពេល ០៤​ថ្ងៃ ចាប់​ថ្ងៃទី 01-04/03/2016
-​ សង្កាត់​ភ្នំពេញ​ថ្មី មាន​រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី 05-09/03/2016
-​ សង្កាត់​ក្រាំងធ្នង់ មាន​រយៈពេល ០២​ថ្ងៃ ចាប់ពី​ថ្ងៃទី 10-11/03/2016
-​ សង្កាត់​ឃ្មួញ មាន​រយៈពេល ០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី 12-15/03/2016

        សូមបញ្ជាក់ថា ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី គឺជា​ជំងឺ​ដ៏​កាច​សាហាវ​អាច បណ្តាល​ឲ្យ​កុមារ​ស្លាប់ និង​ពិការ​បាន អាស្រ័យហេតុនេះ សូម បងប្អូនជា​មាតាបិតា​កុមា​រទាំង​ពីរភេទ​ទាំងអស់​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​រលាក​ខួរ​នេះ​តាម​កម្មវិធី​ខាងលើ​អោយបាន​គ្រប់ៗ​គ្នា ។​

    កម្មវិធី​នេះ​គឺ​អនុវត្ត​នៅ​ទូទាំងប្រទេស ចាប់ពីពេលនេះ​តទៅ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ​ទទួលដំណឹង​ពី​ភូមិ ឃុំ សង្កាត់ ​ដែល​បងប្អូនរស់នៅ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់