adverise with khmeread F4def1c9 52ba 4263 ae56 bcb3926b7651   copy

យុវ​សិស្ស​ម្នាក់​ចងក​សម្លាប់ខ្លួន​មិនដឹង​មូលហេតុ​

    ភ្នំពេញ ៖  យុវ​សិស្ស​ម្នាក់​ចងក​សម្លាប់ខ្លួន​មិនដឹង​មូលហេតុ​ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី ៣​ខែ កុម្ភៈ ឆ្នាំ ២០១៦ ចំនុច​ផ្ទះ​១២៩ ផ្លូវ​បេតុង​ភូមិ​ក្រ​ពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

    ប៉ូលិស​និយាយថា  សព ឈ្មោះ ចាន់​សុខ​ហូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាកនៅ​ផ្ទះជួល​ខាងលើ​។ ជនរងគ្រោះ​បាន​ចងក​នឹង​ខ្សែ​នីឡុង ប្រវែង​១,៥០ ម៉ែត្រ ចង​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​តែម្តង​។ 

    តាម​ការធ្វើ​កោសល្យវិច័យ​របស់​ខណ្ឌ អះអាងថា ពិតជា​ចងក​ពិតមែន មូលហេតុ កំពុង​ស្រាវជ្រាវ ។ សព​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់