កីឡាករ Man Utd មានការភ្ញាក់ផ្អើលខណ:ដែលលោក Mourinho មិនព្រមដក Matic ចេញពីក្រុមជម្រើស

សមាជិកខ្លះ​នៃ​ក្រុម​កីឡាករ​របស់​ក្រុម Man Utd ​មាន​ការ​ភ្ញាក់ផ្អើល​​ដោយ​សារតែ​លោក Jose Mourinho នៅតែ​ជឿជាក់​លើ​កី​ឡាករ Nemanja Matic ។

Matic ធ្វើឲ្យមានកំហុសអំឡុងពេលប្រកួតជាមួយ Man City កាលពីថ្ងៃអាទិត្យ ហើយដោយសារតែទំរង់លេងដ៏អន់របស់កីឡាកររូបនេះបានធ្វើឲ្យកីឡាករ IIkay Gundogan រកបានគ្រាប់បាល់ដែលជួយឲ្យស៊ីធីឈ្នះក្នុងលទ្ធផល៣-១នៅពហុកីឡាដ្ឋាន Etihad។

​ខ្សែបម្រើ​រូបនេះត្រូវបានលោក Mourinho ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​មកពី Chelsea ក្នុង​តម្លៃ​៤០​លានផោន​កាល​ពីរដូវក្តៅ​ឆ្នាំ​២០១៧។ កីឡាករ​រូបនេះ​បានចាប់ផ្តើមលេង​គ្រប់ការ​ប្រកួតរបស់​ Man Utd ​ក្នុងក្របខណ្ឌ PL នៅ​រដូវកាល​នេះ។

ប៉ុន្តែ​ដោយ​សារតែ Matic មិន​អាច​ស្តាទម្រង់លេង​ល្អរបស់​ខ្លួន​ដែល​ខ្លួន​ធ្លាប់ធ្វើបាន​ល្អពេលផ្ទេរពីឆេលស៊ី​មក​ដំបូងនោះ កីឡាករ​មួយចំនួន​របស់​យូណាយធីត​មាន​ចម្ងល់​ថា ហេតុ​អ្វីក៏លោក Mourinho មិនព្រមដក​កីឡាករ​រូបនេះ​ចេញ​ពី​ក្រុម​ជម្រើស។

លោក Mourinho ស្ទាក់ស្ទើរ​មិនចង់ដក Matic ចេញពី​ក្រុម​ជម្រើស​១១​នាក់ដំបូង​ ហើយ​ក្រុម​កីឡាករ​មាន​អារម្មណ៍ថា កីឡាករ​វ័យ៣០​ឆ្នាំ​រូបនេះនឹង​នៅតែ​លេង​បន្តទៀតមិន​ថា ​លេងរបៀបណានោះទេ៕

adverise with khmeread